**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីព័ត៌មាន៖ ទោះក្នុងតម្លៃណាក៏ដោយ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងៗទៀត ត្រូវតែបន្តរស់ក្នុងបរិបទថ្មី ជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «សកម្មភាពអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៤» តួនាទីស្នូល និងដ៏ចាំបាច់របស់វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយ បុរាណ នាយុគសម័យឌីជីថល ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិដោយចីរភាព និងបរិយាបន្ន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការសប្តាហ៍វិទ្យុ របស់ក្រសួងព័ត៌មាន ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីឥស្សរជន ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកសារព័ត៌មាន សុរបចំនួន២២១នាក់ ដើម្បីអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៤។

ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន យុទ្ធនាការសប្តាហ៍វិទ្យុ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ឲ្យបានដឹងបន្ថែមទៀតនូវតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទមានអាយុកាល ជាង៤ទសវត្ស បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញដូចនាពេលបច្ចុប្បន្ន។

យុទ្ធនាការសប្តាហ៍វិទ្យុ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រមូលផ្តុំសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងឲ្យបានឃើញច្បាស់អំពីសារៈសំខាន់របស់វិទ្យុ ដែលតែងតែនៅក្បែរប្រជាជន និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ក្នុងការផ្តល់ដំណឹង ចំណេះដឹង ទស្សនៈ បំណិនជីវិត និងការកំសាន្ត ការអប់រំ និងព័ត៌មានដ៏សំបូរបែប គ្រប់ទម្រង់ និងគ្រប់ទិសទី ដោយគ្មានដែនកំណត់។

សកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការផ្សព្វផ្សាយសារគន្លឹះនិងអនុសាសន៍របស់លោក នេត្រ ភក្រ្តា កម្មវិធីសន្ទនាមតិជាមួយវាគ្មិនជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងយុវជនកម្ពុជា ពិធីសំណេះសំណាលជាមួយនិស្សិត ទស្សនកិច្ចសិក្សារបស់និស្សិតនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងស្ថានីយផ្សាយវិទ្យុជាតិកម្ពុជា ការផ្សព្វផ្សាយបទវិចារណកថា បទយកការណ៍ និងព័ត៌មានជាច្រើនទៀត ជាទម្រង់ផ្សាយសំឡេង រូបភាព ការផ្សាយផ្ទាល់ ព្រមទាំងអត្ថបទ តាមរយៈប្រព័ន្ធផ្សាយរលកធាតុអាកាស គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ។

ក្នុងជំនួបជាមួយនិស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តជាតិ និងយុវជន ស.ស.យ.ក វិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានផ្តល់ការស្វាគមន៍ និងសំណេះសំណាលប្រកបដោយភាពស្និទស្នាល ដោយមានការយកចិត្តទុកដាក់ និងការចូលរួមតាមរយៈ ការលើកឡើងនូវសំណួរ យោបល់ ជុំវិញការវិវត្ត និងតួនាទីដ៏សំខាន់របស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយបុរាណផ្សេងទៀតពីសម័យកាលមួយទៅសម័យកាលមួយ រហូតដល់យុគសម័យបរិវត្តកម្មឌីជីថល នាពេលបច្ចុប្បន្ន។

ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអត្ថាធិប្បាយផងដែរ ពីដំណើរវិវត្តរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ជាមួយនឹងវឌ្ឍភាពឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួលព័ត៌មានរបស់ប្រជាជន ដែលបានផ្តល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដល់វិស័យព័ត៌មាន និងសោតទត្សន៍។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្តេជ្ញាចិត្តជាថ្មីម្តងទៀត លើការលើកកម្ពស់តួនាទីរបស់វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្តល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹងនិងការកំសាន្ត ដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្តសញ្ញាណជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា «ទោះក្នុងតម្លៃណាក៏ដោយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងៗទៀត ត្រូវតែបន្តរស់ក្នុងបរិបទថ្មី តំណាលគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។ ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឲ្យមានភាពរីកចម្រើនឡើងទៅមុខថែមទៀត តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយ ឲ្យស្របតាមការវិវត្តរបស់សង្គម»។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា «យើងបាន និងកំពុងបន្តលើកកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីទាំងអស់ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយនេះ រក្សាបាននូវទំនាក់ទំនង ប្រកបដោយបរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

នាឱកាសនោះដែរ ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្តល់បទបង្ហាញអំពីប្រវត្តិវិទ្យុ ការអភិវឌ្ឍនៃវិទ្យុជាតិកម្ពុជា ទៅតាមសម័យកាល និងការសំណេះសំណាលប្រកបដោយអត្ថន័យ និងភាពកក់ក្តៅជាមួយនិស្សិតទាំងអស់ ដែលបានផ្តល់នូវចំណេះដឹងជាច្រើនដល់ប្អូនៗ និស្សិតជាពិសេសប្រវត្តិនៃការកកើតវិទ្យុជាតិ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ គ្រាដែលវិទ្យុផ្សាយសម្លេងបានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងកាវិវត្តិនានា ដោយសម្របខ្លួនទៅតាមរបប និងសម័យកាលផ្សេងៗ។

ទន្ទឹមគ្នានេះ និស្សិតគ្រប់រូប ក៏បានស្វែងយល់ពី វត្តមានរបស់វិទ្យុជាតិក្នុងការផ្សាយសំឡេងនៅគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា ទាំងវិទ្យុ AM និង FM ប្រភេទវិទ្យុបណ្តាញ និងនៅតាមតំបន់បណ្តាខេត្ត ព្រមទាំងទិដ្ឋភាពការងារបច្ចេកទេសនៃការផ្សាយកម្មវិធីវិទ្យុនានា។

ខណៈពិភពលោកប្រារព្ធទិវាវិទ្យុឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «មួយសតវត្សរ៍នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កំសាន្ត និងអបរំ» (Radio: A Century of Information, Entertaining and Education) ទស្សនកិច្ចសិក្សារបស់និស្សិតទៅកាន់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱកាសឲ្យនិស្សិតបានស្វែងយល់ពីតម្លៃនៃការផ្សព្វផ្សាយព័ត៌មានដោយវិទ្យុ និងដំណើរការផលិតកម្មវិធី វិទ្យុដោយនាយកដ្ឋានចំណុះឲ្យអគ្គនាយកដ្ឋានវិទ្យាជាតិកម្ពុជា។ លើសពីនេះ គឺដើម្បីលើកទឹកចិត្ត ឲ្យមានការចូលរួមប្រកបដោយបរិយាបន្ត ជាពិសេសពីយុវជនជំនាន់ក្រោយ ក្នុងការចាប់យកអាជីពសារព័ត៌មាន ដើម្បីបន្តអភិវឌ្ឍ ធានានិរន្តភាព និងរក្សាប្រសិទ្ធភាពវិស័យព័ត៌មាននៅកម្ពុជា។

នាឱកាសនោះដែរ លោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងប្រាប់ប្អូនៗនិស្សិតពីការងាររបស់វិទ្យុជាតិ ក្នុងពេលបច្ចុប្បន្ន និងការប្រែក្លាយរូបរាងដោយជោគជ័យ ពីវិទ្យុផ្សាយតែសម្លេងទៅជាវិទ្យុកូល័រ ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសម្លេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ និងសកម្មជាងមុនទាំងតាមបែបប្រពៃណី លើឌីជីថល និងបណ្តាញសង្គមផងដែរ។

បន្ថែមពីនេះ លោកស្រីអគ្គនាយិកា បានលើកទឹកចិត្តឲ្យប្អូនៗនិស្សិត ចូលរួមស្តាប់វិទ្យុឲ្យបានច្រើនតាមស្មាតហ្វូនតែម្តង ដោយចាំបាច់ទិញវិទ្យុដូចមុនឡើយ និងអាចចូលរួមផ្តល់ជាមតិយោបល់ ពីប្រធានបទសង្គមនានាតាមរយៈការ call-in ព្រោះចំណុចនេះហើយ ដែលបង្ហាញពីតួនាទីរបស់វិទ្យុ គឺជាស្ពានផ្សាភ្ជាប់ប្រជាជនពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងវ័យ ជាមួយនឹងអាជ្ញាធរមានសមត្ថិកិច្ច ក៏ដូចជារដ្ឋាភិបាលផងដែរ។

ក្នុងដំណើរទស្សនកិច្ច និស្សិតទាំងអស់បានស្វែងយល់ពីមុខងារ និងការធ្វើការប្រចាំថ្ងៃរបស់នាយកដ្ឋានផ្សេងៗ រួមមាន នាយកដ្ឋានបច្ចេកទេស នាយកដ្ឋានព័ត៌មានផ្សាយទៅបរទេស នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស និងនាយកដ្ឋានកម្មវិធី ព្រមទាំងចូលទស្សនារថយន្តបំពងសម្លេងផងដែរ។

យុទ្ធនាការសប្តាហ៍វិទ្យុរបស់ក្រសួងព័ត៌មាន បានបិទបញ្ចប់ប្រកបដោយខ្លឹមសារ និងបានផ្តល់ឱកាសថ្មី និងពុទ្ធិបន្ថែមសម្រាប់ប្អូនៗនិស្សិតយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការសិក្សា និងការប្រកបការងារនាពេលអនាគត។ ក្នុងគោលដៅបង្កើនបរិមាណប្រតិបត្តិករវិស័យព័ត៌មាន លើគ្រប់តួនាទីបច្ចេកទេស ប្រកបដោយគុណភាព និងសមត្ថភាពជំនាញ ក្រសួងព័ត៌មានលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យនិស្សិតគ្រប់ជំនាញ ជាពិសេសនិស្សិតដែលកំពុងសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្ទាល់ដែលមានបំណងចង់ហាត់ការនៅគ្រប់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីអ្នកជំនាញក្នុងវិស័យព័ត៌មាន។

ក្នុងក្របខណ្ឌនៃការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនគុណភាពប្រតិបត្តិករក្នុងវិស័យសារព័ត៌មាន ក្រសួងព័ត៌មានបានដាក់ឲ្យដំណើរការឡើងវិញ នូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវសារព័ត៌មាន ដែលជាជំហានដំបូងបានផ្តល់ការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានជូនមន្រ្តី វ័យក្មេងតាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង សរុបចំនួន១៦០រូប ៕

អត្ថបទដែលជាប់ទាក់ទង