**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្រេចបានជាង៨០ភាគរយហើយ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ វឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបានប្រមាណ ៨០,៦ភាគរយ។ នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ កុម្ភៈនេះ។

ក្រសួងធនធានទឹក បានអះអាងថា៖«គិតមកដល់ថ្ងៃនេះវឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧,២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣,៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ»។ គម្រោងស្តារស្ទឹងព្រែកត្នោតផ្នែកខាងក្រោមមានការងារសំខាន់ៗដូចជា៖ ទី១ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ដ ទី២សាងសង់និងជួសជុលប្រឡាយ និងទី៣សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។

ក្រសួងបានបញ្ជាក់បន្ថែមថា ក្រោយពេលការងារសាងសង់រួច ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០,១៥០ហិកតា នៅរដូវប្រាំង និង ១៧,៧៣០ហិកតា នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង