លោក ញ៉ាញ់ ជាបហ៊ង ចាត់តាំងក្រុមការងារនៃមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះដាក់ម៉ាស៊ីនបូមទឹកដើម្បីអន្តរាគមន៍សង្រ្គោះដំណាំស្រូវជូនពលរដ្ឋ ក្នុងស្រុកគងពិសី
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរឃុំ ភូមិ បានចុះដាក់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បូមទឹកពីស្ទឹងតូច បញ្ជូនបន្តដើម្បីអន្តរាគមន៍សង្រ្គោះដំណាំស្រូវជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិគក ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕