ស្នងការខេត្តកំពត តម្លើងស្លាកសញ្ញាបង្ហាញគោលដៅ ចាប់ល្បឿនរថយន្តលើដងផ្លូវជាតិលេខ៣
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចាត់ឱ្យមន្ត្រីនគរបាលរៀបចំតម្លើងស្លាកសញ្ញាកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ០៣គោលដៅ។
ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា សម្រាប់គោលដៅទាំង៣នេះរួមមាន៖
ទី១៖ គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។
ទី២៖ គោលដៅទី០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
ទី៣៖ គោលដៅទី០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត៕