**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា ជាក្បួនច្បាប់ប្រជាធិបតេយ្យដ៏ចាស់ទុំ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និង ប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានលើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា ជាក្បួនច្បាប់ប្រជាធិបតេយ្យដ៏ចាស់ទុំ។

ឯកឧត្ដមស្វាយ សំអ៊ាង មានប្រសាសន៍ បែបនេះធ្វើឡើង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំឃោសនាបោះឆ្នោតជាមួយសមាជិក សមាជិកានៃអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅគណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ។

ឯកឧត្ដមប្រធានគណបក្សខេត្ត បានគូសបញ្ចាក់ថា នៅក្នុងបរិបទប្រវត្ដិសាស្រ្ដសង្គមប្រជាធិតេយ្យចាស់ទុំលើពិភពលោក បើពោលអំពី ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា ដូចសាធារណ:មតិជាតិ និងអន្ដរជាតិឃើញនេះ គឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យចាស់ទុំ ។ពីព្រោះថា សមាជិកព្រឹទ្ធសភា ដែលប្រសូត្រពីអង្គបោះឆ្នោតអសកល តំណាងឲ្យភូមិភាគនីមួយៗ នៃប្រទេសកម្ពុជា គឺជាតំណាងប្រជាជាតិខ្មែរទាំងមូល មិនខុសពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក , កាណាដា, អូស្រ្ដាលី, អ៊ីតាលីសហគមន៍អឺរ៉ុប ឬបណ្ដាប្រទេសប្រជាធិបតេយ្យជឿនលឿនានាលើពិភពលោក នោះទេ ។

ឯកឧត្ដមបន្ដថា ហេតុនេះព្រឹទ្ធសភាកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការតម្រែតម្រង់សម្របសម្រួលរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភា បានអនុម័ត គឺមានតម្លៃធំធេង ក្នុងសង្គមប្រជាធិបតេយ្យ ពិសេសសង្គមដែលធ្លាប់មានការបែកបាក់ និងទើបងើបផុតពីសង្រ្គាម ដូចជាករណីប្រទេសកម្ពុជា ជាដើម។ ជាក់ស្តែងយើងឃើញថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ ក្នុងការបំពេញមុខងាររបស់ព្រឹទ្ធសភា គឺជាទីពេញនិយម ប្រកបដោយសុជីវធម៌ ទន់ភ្លន់ និងភាពថ្លៃថ្នូររបស់ជាតិ ព្រោះរាល់ការអនុម័តច្បាប់ បានផ្សារភ្ជាប់និងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដ៏រស់រវើកតាំងពីបុរាណកាលមក ។ដូចនេះមុខងារព្រឹទ្ធសភា បានដើរតួនាទីជាកណ្ដាលក្នុងប្រព័ន្ធសភា រវាងសភា និងរាជរដ្ឋាភិបាល បន្ទាប់ពីសភាអនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ត្រូវឆ្លងកាត់ការបោះឆ្នោតព្រឹទ្ធសភា មុននឹងក្លាយជាច្បាប់ ដើម្បីអនុវត្ត។ បានសេចក្ដីថា រាល់ការអនុម័ត ឬវេតូរបស់ព្រឹទ្ធសភា បង្ហាញអំពីភាពចាស់ទុំអ្នកនយោបាយជាតិ។ យើងអាចហៅថា ក្នុងទម្រង់ជា «ដំបូន្មាន» ពីព្រឹទ្ធសភា ជាចាស់ទុំនយោបាយរបស់ជាតិ ដើម្បីឲ្យគោរពនិងអនុវត្តច្បាប់ ។ បើពោលឲ្យចំ ក្នុងការអនុម័តច្បាប់ ឬ វេតូដែលអនុម័ត ជាតំណាងឲ្យគំនិតចាស់ទុំរបស់អ្នកនយោបាយ ដោយធ្វើទំនើបកម្មដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក្នុងសង្គមនិងពិភពលោក ។

ឯកឧត្ដមស្វាយ សំអ៊ាង គូសបញ្ជាក់ថា បើពោលអំពីសាវតារររបស់ព្រឹទ្ធសភាវិញ គឺជាស្ថាប័ននយោបាយមួយ នៃចក្រភពរ៉ូម៉ាំងបុរាណ មានប្រវត្ដិតាំងពីឆ្នាំ៧៥៣ មុនគ.ស. មកម៉្លេះ។ ពាក្យ [ព្រឹទ្ធសភា] មកពីពាក្យឡាតាំង senex មានន័យថា [បុរសចំណាស់]។ បានសេចក្ដីថា «ការជួបជុំរបស់មនុស្សចាស់» គឺជាស្ថាប័នចាស់ទុំនយោបាយដ៏ខ្ពស់បំផុត ហៅថា «ហ្សែន ឬ ត្រកូល» ជាក្រុមអភិជន ក្នុងការបន្ដវង្សត្រកូលពីបុព្វបុរសខ្លួន ពីឪពុកមកកូន ដើម្បីជ្រើសរើសសម្រាប់ក្រុមប្រឹក្សាសហព័ន្ធនៃចក្រភពរ៉ូមបុរាណ។ដូចនេះចំពោះព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់បណ្ដាប្រទេស ប្រជាធិបតេយ្យជឿនលឿន លើពិភពលោក គឺជាប្រពៃណីដ៏ចាស់ទុំនយោបាយ ដើម្បីសេចក្ដីថ្លៃថ្នូររបស់ជាតិ ។ ដូច្នេះការបោះឆ្នោតព្រឹទ្ធសភានៅព្រះរាជាណាចក្រកម្ពុជា ជាប្រជាធិបតេយ្យចាស់ទុំ នៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង