ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុកនៃខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងរដ្ឋបាលខេត្តឧត្តរមានជ័យ តំណាងរដ្ឋបាលក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ ព្រមទាំង មន្ត្រីជំនាញជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាលក្រុង ស្រុកនៃខេត្តឧត្តរមានជ័យ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ សម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ៕