**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

ឯកឧត្តម ចាន់ ស៊ីណាត៖ ក្រសួងធនធានទឹក និង AIIB នឹងធ្វើការសាងសង់នូវបណ្តាអាងទឹកបន្ថែមទៀត ដើម្បីធានាសន្តិសុខទឹកឱ្យខេត្តកំពង់ឆ្នាំងមានលក្ខណៈល្អប្រសើរឡើង

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការគាំទ្រសហការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពីធនាគារវិនិយោគ ​ហេដ្ឋារចនាសម្ធ័ន្ធអាស៊ី(AIIB) បានដឹកនាំអនុវត្តន៍លើបណ្តាសកម្មភាពការងារមួយចំនួនជាមួយក្រុមបេសកកម្មធនាគារ AIIB រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា សកម្មភាពទី១ គឺដឹកនាំការប្រជុំជាមួយបេសកកម្មធនាគារ AIIB ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពលើគម្រោងទប់ទល់ការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយសារជំនន់ និងគ្រោះរាំងស្ងួតដែលជារឿយៗ តែងតែកើតមាននៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលការប្រជុំនេះមានរបៀបវារៈចំនួន២ គឺ៖

ទី១) បំពាក់ Full Early Warning Systems, Remote Sensing, and a very SCADA systems ចាប់ពីទំនប់លេខ២ ទំនប់លេខ៣ ទំនប់លេខ៤ ទំនប់លេខ៥ ទំនប់ក្បាលហុង ទំនប់ដំណាក់អំពិល និងទំនប់ទាំងអស់ក្នុងខេត្តពោធិ៍សាត់ទាំងមូល សម្រាប់ធ្វើការគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាពខ្ពស់មានស័ក្តិសិទ្ធិភាពក្នុងវិស័យធនធានទឹក និងឧតុនិយមរបស់ខេត្តពោធិ៍សាត់ ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវការផលិតរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃដីប្រាំងចំនួន ១២០០០០ហិកតា បញ្ចៀសឱ្យបានការលិចលង់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានជាប្រចាំក្នុងខេត្តមួយនេះ។

ទី២) ការដោះស្រាយឱ្យបានជាអតិបរមាលើការលិចលង់ផ្លូវជាតិលេខ៥ដែលបង្កឡើងដោយស្ទឹងអន្លង់ជ្រៃ ស្ទឹងលំហាច ស្ទឹងបរិបូរណ៌ ស្ទឹងបំណក់ និងទឹកទាំងអស់មកពីប្រភពតំបន់ខ្ពង់រាបក្តុលទឹកផុស។ ជាមួយគ្នានោះជួយដោះស្រាយបញ្ហាការខ្វះខាតទឹកក្នុងរដូវប្រាំងនៅតំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ប្រព័ន្ធធារាសាស្រ្តអាចាង និងប្រព័ន្ធពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុតុនិយម និងធនាគារ AIIB នឹងធ្វើការសាងសង់នូវបណ្តាអាងទឹកជាច្រើនបន្ថែមទៀតជា Cascades ខាងលើស្ទឹងលំហាច និងស្ទឹងអាចាង ដើម្បីធានាសន្តិសុខទឹកឱ្យខេត្តកំពង់ឆ្នាំងមានលក្ខណៈល្អប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលរបស់ធម្មជាតិ ការទន្ទ្រានយកដីរបស់អាងទឹក និងតំបន់៣ ដោយខុសច្បាប់ និងការឡើងកម្តៅរបស់ភពផែនដីឥតឈប់ឈរ។

សកម្មភាពទី២ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមបេសកកម្មធនាគារ AIIB បានចុះពិនិត្យដល់ទីតាំងអនុវត្តន៍ជាក់ស្តែងនៅគម្រោងសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាពលើការគ្រប់គ្រងវិស័យធនធានទឹក និងបញ្ជាទឹករបស់គម្រោង CAISAR ក្នុងភូមិសាស្រ្តតំបន់អមលាំង តំបន់ថ្ពង តំបន់ប្រាំបីមុំ តំបន់ក្រពើទ្រម តំបន់ជើងឡូង តំបន់សាមគ្គីមានជ័យ តំបន់ឧត្តុង្គ តំបន់ពញាឮ តំបន់ពាមសុត្ថា តំបន់អូរខ្សាច់ និងតំបន់ព្រៃព្នៅ របស់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តកំពង់ឆ្នាំង។

ជាចុងក្រោយ សកម្មភាពទី៣ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យដល់ទីតាំងអនុវត្តន៍ជាក់ស្តែងលើកម្មវិធីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារAIIB និងសហហរិញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) តាម​រយៈ​គម្រោង IWRM និងគម្រោង CAISAR ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់មានដូចជា៖ ប្រព័ន្ធធារាសាស្រ្តលំហាច ប្រព័ន្ធធារាសាស្រ្តក្បាលហុង ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ប្រព័ន្ធដោះទឹកជាប្រវត្តិសាស្រ្តស្វាយអាត់ (ធានាក្នុងការដោះទឹកក្នុងធា ៤០០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី ធ្វើឱ្យខេត្តពោធិ៍សាត់ពុំមានការលិចលង់ក្នុងរដូវវស្សា) តំបន់ដំណាក់អំពិល តំបន់បាកាន តំបន់បឹងខ្នា តំបន់កណ្តៀង និងតំបន់ចារឹក ៕

អត្ថបទដែលជាប់ទាក់ទង