សមាគមក្រុមការងារ១០០រាត្រី និងអង្គការសមាគមនដៃគូ ២៧រូប ជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន សមាគមក្រុមការងារ ១០០រាត្រី និងអង្គការសមាគមនដៃគូសរុបចំនួន ២៧រូប និង បានពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖
១-ពិភាក្សាអំពី សភាពការណ៍នយោបាយជាតិ និងអន្តរជាតិ បញ្ហាសង្គម ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧
២-គោលនយោបាយ និងកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមមាន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
៣-ការចូលរួមធ្វើជាដៃគូសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃយុទ្ធនាការទាំងពីរ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌។