**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump

មិនរាងចាល! ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ៥លើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារជាលើកទី៦

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 ​នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូខាងលើទៅលក់នៅម្តុំតាន់ប៉ា ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ប៉ុន្តែពុំមានអ្នកទិញនោះទេ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ ប្រុស អាយុ ៣៧ឆ្នាំ និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងភិនភាគខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់។

តាមចម្លើយជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿងនៅទីតាំងខាងលើពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន០៥លើកមកហើយ។ ដោយលើកទី១ កាលពីអំឡុងឆ្នាំ២០០៥ ខ្លួននិងបក្សពួកមានគ្នាចំនួន ០៣នាក់ មានឈ្មោះ ជា ឈ្មោះ និត និង ឈ្មោះ មន ប្រដាប់ដោយអាវុធខ្លីម៉ាក K59 ចំនួន ០៤ដើម បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពីជនរងគ្រោះ បានសម្រេច ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពបាន ១ថ្ងៃ ខ្លួន និងបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគារ រយៈពេលជាង៨ឆ្នាំ រហូតដល់ឆ្នាំ២០១៣ ទើបខ្លួនចេញពីពន្ធនាគារវិញ។ លើកទី២ ក្នុងឆ្នាំ២០១៥ ខ្លួន និងបក្ខពួក ឈ្មោះ ប្លោក បានធ្វើសកម្មភាព ឆក់កាបូបដៃពីជនរងគ្រោះភេទស្រី នៅម្ដុំស្តុបពេទ្យចិនបានសម្រេច ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ។ លើកទី៣ នៅឆ្នាំ ២០១៨ ខ្លួនបានធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ លើកទី៤ នៅឆ្នាំ២០២០ បន្ទាប់ពីខ្លួនចេញពីពន្ធនាគារ ខ្លួនបានបន្តធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀនម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ហើយជាប់ពន្ធនាគាររយៈពេល ៩ខែ ១៥ថ្ងៃ។ លើកទី៥ នៅឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ជាប់ព័ន្ធនាគារ១ឆ្នាំកន្លះ។ និងលើកទី៦ នេះ ខ្លួនបានលួចកាច់កយកម៉ូតូ០១គ្រឿង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបានម្តងទៀត ហើយកន្លងមកខ្លួនក៏បានប្រើប្រាស់ គ្រឿងញៀនយ៉ាងសកម្មផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង