ស្រះស្រង់ជាទីកន្លែងទស្សនាថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាត
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ស្រះស្រង់កំពុងក្លាយជាទីកន្លែងទស្សនាថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាត ដែលភ្ញៀវទេសចរនិយមទៅទស្សនា។
សម្រស់ថ្ងៃលិចពណ៌ក្រហមបានចាំងប៉ប្រះទឹកនៅក្នុងស្រះស្រង់ ដែលជាផ្ទាំងទស្សនាធ្វើឱ្យទេសចរគយគន់មិនជិនណាយឡើយ៕