**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

តំណាងក្រសួងការងារ ចុះទស្សនកិច្ចខ្សែចង្វាក់ផលិតកម្ម និងចែកកាត E-សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ ដល់ក្រុមហ៊ុនស៊ុមី (ខេមបូឌា)

ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះទស្សនកិច្ចខ្សែចង្វាក់ផលិតកម្ម និងចែកកាត E-សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ នៅក្រុមហ៊ុន SUMI (CAMBODIA) WIRING SYSTEMS CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ក្នុងឱកាសនោះ Ishigaki Takihiro អគ្គនាយកក្រុមហ៊ុន បានធ្វើបទបង្ហាញអំពីខ្សែចង្វាក់ផលិតកម្ម និងព័ត៌មានអំពីក្រុមហ៊ុនដែលវិនិយោគលើការផលិតខ្សែភ្លើងសម្រាប់បំពាក់ក្នុងរថយន្ត ដែលបានដំណើការចាប់តាំងពីឆ្នាំ២០១២ ហើយមានការរីកចម្រើនរហូតដល់បច្ចុប្បន្នមានកម្មករនិយោជិតកើនដល់ ៥,០៣៦នាក់ ហើយគ្រោងនិងបង្កើនសង្វាក់ផលិតកម្មដែលកម្មករនិយោជិតនឹងកើនដល់ ៦,០០០នាក់ក្នុងឆ្នាំ២០២៤ និងកើនដល់ ៧,០០០នាក់ ក្នុងឆ្នាំ២០២៥ ហើយដែលជាក្រុមហ៊ុនគំរូមួយដែលមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថល មានលក្ខខណ្ឌការងារល្អ ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិត រួមទាំងកន្លែងស្នាក់នៅ អាហារពីរពេល ហើយបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពកម្មករនិយោជិតជាប្រចាំ។

ឯកឧត្តម ងុយ រិទ្ធ បានផ្តាំផ្ញើនូវការយកចិត្តទុកដាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិត ហើយបានផ្តល់នូវព័ត៌មានពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួង ចំពោះរោងចក្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងការគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ ដែលក្រុមហ៊ុនត្រូវការដើម្បីគាំទ្រដល់ការពង្រីកសង្វាក់ផលិតកម្ម និងការយកចិត្តទុកដាក់ដល់ការគាំទ្រឧស្សហកម្មផ្សេងទៀត។

គួរបញ្ជាក់ជូនដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន ស៊ុមី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sumitomo Global Wire Harness Operation ដែលជាក្រុមហ៊ុនមានភាគហ៊ុនធំបំផុតក្នុងពិភពលោក និងបាននាំផលិតផលទៅប្រទេសជប៉ុន និងប្រទេសចិន។ សម្រាប់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនស៊ុមី (ខេមបូឌា) ជាក្រុមហ៊ុនដែលប្រើនូវបច្ចេកវិទ្យាទំនើប DX model Factory និងដំឡើងកម្រិតជាក្រុមហ៊ុនទី១ នៅអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង