**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប៉ិនប្រសប់នយោបាយការទូត និងនាំផលប្រយោជន៍ជូនជាតិ

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំប៉ិនប្រសប់ផ្នែកនយោបាយការទូត និងនាំផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

ក្នុងឳកាសអញ្ជើញក្នុងកិច្ចប្រជុំឃោសនាបោះឆ្នោតជាមួយសមាជិក សមាជិកានៃអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅគណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង យៈពេល ៦ខែចុងក្រោយសម្ដេចធិបតីបានសម្រេចលទ្ធផលដ៏ធំៗ ហួសពីការស្មានពិសេសទស្សនកិច្ចនៅបារាំង និងនៅថៃ។

ឯកឧត្ដមបន្តថា ជាមួយប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកសាងមិត្តភាពជាមួយប្រធានាធបិតីបារាំង ម៉ាក្រុង និងជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានកសាងទំនាក់ទំនងយ៉ាងល្អ។

ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា យ៉ាងណាមិញ ទោះស្ថានភាពទូទៅអំណោយផល ក៏គុណសម្បត្តិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិ មានច្រើន។ សម្តេចធិបតី មានចំណេះដឹងទូលំទូលាយ និងមានសមត្ថភាពក្តាប់បានល្អិតល្អន់គ្រប់វិស័យបញ្ហាមីក្រូ គឺទំនាក់ទំនងទ្វេភាគី និងបញ្ហាម៉ាក្រូ គឺភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិ។ នេះជាលទ្ធភាពមួយ ដែលអនុញ្ញាឲ្យសម្តេចធិបតី ស្វែងរកជំហររួម ប្រយោជន៍រួម និងចក្ខុវិស័យរួម ពេលសម្តេចធិបតីចេញទស្សនកិច្ចនៅក្រៅប្រទេស ព្រោះកាលណាប្រទេសពីររកឃើញប្រយោជន៍រួមគ្នា ប្រទេសទាំងពីរចៀសមិនរួចពីការខិតរកគ្នា និងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយគ្នា។

ឯកឧត្ដម ស្វាយ សំអ៊ាង បន្ថែមថា សមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញអំពីផ្លែផ្កាកើតចេញពីនយោបាយការទូតសេដ្ឋកិច្ចរបស់សម្ដេច ហើយក្នុងករណីប្រទេសកម្ពុជា បើពិនិត្យមើលការទូតសេដ្ឋកិច្ច អនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារយៈពេល៦ខែចុងក្រោយនេះ ឃើញថា មានគោលដៅធំៗបី៖

ទី១៖ បង្កើនទុនវិនិយោគផ្ទាល់ពីបរទេស តាមរយៈការផ្សព្វផ្សាយនៃកម្លាំងទាក់ទាញរបស់ប្រទេសកម្ពុជា។ កម្លាំងទាក់ទាញរបស់ប្រទេសកម្ពុជា មានច្រើនជាអាទិ៍រួមមាន៖ ថាមពលនៃប្រជាជន ដែលមាន៥០ភាគរយនៃប្រជាជនកម្ពុជា មានអាយុក្រោម២២ឆ្នាំ ខណៈនៅលើពិភពលោកមិនមានច្រើនឡើយ, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគមក ដោយសារច្បាប់វិនិយោគនៅកម្ពុជា សម្រួលការងារ និងលើកទឹកចិត្តដល់វិនិយោគបរទេស, សក្ដានុពលដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មខ្លាំងទៅក្នុងតំបន់ និងអង្គការពាណិជ្ជកម្មជាទូទៅ

ទី២៖ ទាក់ទាញទេសចរណ៍បរទេស ដែលកិច្ចការទាំងអស់ត្រូវបានសម្រួចទៅកាន់គោលដៅនៃការទាក់ទាញទេសចរណ៍ ជាអាទិ៍ បញ្ចុះបញ្ចូលក្រុមហ៊ុនឯកជន, បញ្ចុះបញ្ចូលប្រទេសមួយជំរុញឲ្យមានការហោះហើរផ្ទាល់មកកាន់រាជធានីភ្នំពេញ ឬខេត្តទេសចរណ៍ដទៃ ដែលអាចនាំទេសចរណ៍មកកាន់កម្ពុជា

ទី៣៖ លើកកម្ពស់ និងបង្កើនការនាំចេញ នៃផលិតផលដែលផលិតនៅកម្ពុជា។

ឯកឧត្ដម បានបន្ថែមទៀតថា បើទោះបី បរិបទសេដ្ឋកិច្ចពិភពលោកដែលនៅបន្ដធ្លាក់ដុនដាមខ្លាំង ប៉ុន្ដែលទ្ធផលទាំងអស់នេះ សុទ្ធសឹងជាផលវិជ្ជមានជំហានដំបូងនៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង