**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន នៅឆ្នាំ២០៥០។

ឯកឧត្ដមបានបញ្ជាក់បែបនេះ ក្នុងឳកាសអញ្ជើញក្នុងកិច្ចប្រជុំឃោសនាបោះឆ្នោតជាមួយសមាជិក សមាជិកានៃអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅគណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដមស្វាយ សំអ៊ាង បានអះអាងថា ការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេស អ្នកមាននៅឆ្នាំ២០៥០ គឺជាចក្ខុវិស័យរយៈពេល២៥ឆ្នាំទៅមុខ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ។

ឯកឧត្ដមលើកឡើងថា ចាប់ពីពេលនេះទៅ កម្ពុជាត្រូវបោះជំហានចំនួន២ គឺឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្ដង។

ឯកឧត្ដម បានលើកនូវអំណះអំណាងមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា ហ៊ានកំណត់បែបនេះ ពោលដោយសាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដមកអ្នកជំនាន់ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្ដវេនដ៏ខ្លាំងពូកែ ប្រកបដោយសមត្ថភាព និងមានឆន្ទៈមុះមុត។
ឯកឧត្ដម បានបង្ហាញដោយបែងចែកចំណុចសំខាន់រួមមាន៖
* ជ្រុងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចប្រជាពលរដ្ឋមានចំណូលខ្ពស់ ប៉ុន្ដែត្រូវតែជាសេដ្ឋកិច្ចមួយដែលមានភាពធន់ រឹងមាំ បរិយាប័ន្ន។ ភាពធន់មានន័យថា សេដ្ឋកិច្ចដែលមិនងាយមានអ្វីមានប៉ះពាល់បានទេ, រឹងមាំ មានន័យថា គ្មានឥទ្ធិពលអ្វីដែលងាយនឹងផ្ដួលរលំសេដ្ឋកិច្ចកម្ពុជាបានទេ និងបរិយាប័ន្ន មានន័យថា ការបែងចែកភាគផលដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌។

* ជ្រុងនយោបាយ៖ កម្ពុជាជារដ្ឋមួយដែលរឹតម៉ឹង សុខសន្ដិភាព ស្ថេរភាពនយោបាយ នីតិរដ្ឋ មានយុត្តិធម៌សង្គម ឯករាជ្យម្ចាស់ការ អធិបតេយ្យភាព បូរណភាពទឹកដី មានកិត្យានុភាពខ្ពស់ នៅលើឆាកអន្ដរជាតិ ហើយស្មើភាព ស្មើមុខមាត់។

* ជ្រុងសង្គមកិច្ច៖ កម្ពុជាជាប្រទេសមួយដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារពីសង្គមគ្រប់បែបយ៉ាងទាំងអស់ នៅពេលដែលពួកគាត់មានបញ្ហា ដូចកម្មវិធីគោលនយោបាយ៦ចំណុច។

* ជ្រុងបរិស្ថាន៖ ជាប្រទេសមួយដែលមានបរិយាកាសល្អ បរិស្ថានបៃតង ប្រជាពលរដ្ឋសប្បាយរីករាយជាមួយបរិស្ថានល្អ។

* ធនធានមនុស្ស៖ ជាមូលធនមនុស្សដូចក្នុងជ្រុងទី១ នៃយុទ្ធសាស្ដ្របញ្ចកោណបានបញ្ជាក់ថា ការកសាងមូលធនមនុស្ស ជាធនធានមនុស្សដែលមានកម្រិតខ្ពស់ ហើយមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ។

ដើម្បីឈានសម្រេចបានទាំងស្រុងនូវមហិច្ឆតាទាំងអស់នេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមស្វាយ សំអ៊ាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង