**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យក្នុងការដឹកនាំកសាងជាតិ ក្នុងសម័យទំនើបរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំដ៏អស្ចារ្យក្នុងការដឹកនាំកសាងជាតិដ៏កម្រិតកំពូល នៅក្នុងសម័យទំនើបរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។

ឯកឧត្ដមបានបញ្ជាក់បែបនេះ ក្នុងឳកាសអញ្ជើញក្នុងកិច្ចប្រជុំឃោសនាបោះឆ្នោតជាមួយសមាជិក សមាជិកានៃអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅគណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដមស្វាយសំអ៊ាង បានឲ្យដឹងថា ប្រវត្តិសាស្ត្រសម័យទំនើប ចាប់រាប់ពីចុងសតវត្សរ៍ទី១៥ បើគិតពីប្រទេសកម្ពុជាវិញ រួមមាន សម័យក្រោយអង្គរ គឺសម័យចតុម្មុខ លង្វែក ឧត្តុង្គ និងសម័យបន្តបន្ទាប់មក មិនមានសម័យណា មានសន្តិភាពពេញលេញ ហើយយូរអង្វែង ដូចសម្តេចតេជោ ហ៊ុន សែន នោះទេ។ ជាមួយគ្នានេះ ក៏មិនមានសម័យណា ដែលប្រទេសកម្ពុជា មានប្រព័ន្ធគមនាគមន៍ខ្វែងខ្វាត់ មានផ្លូវហាយវេ និងមានផ្លូវល្បឿនលឿនតភ្ជាប់យ៉ាងរលោងស្រិលដូចជាសម័យសម្តេចតេជោ ហ៊ុន សែន ដែរ។

ឯកឧត្ដមបានលើកឡើងបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានអគារខ្ពស់ៗ នៅតាមរាជធានីភ្នំពេញ ឬក៏តាមប្រជុំជន ដែលមើលច្រឡំនឹងបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត ទៀតផង។ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា សម្បូរបែបដោយម្ហូបអាហារ ប្រជាជនខ្មែរអាចចេញដំណើរដើរកម្សាន្តគ្រប់ទីកន្លែង គ្រប់ខេត្ត គ្រប់ខណ្ឌ និងរហូតធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស យ៉ាងច្រើនកុះករ។

ឯកឧត្ដម ស្វាយ សមអ៊ាង បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋមានឧបករណ៍ និងរបស់របរទំនើបៗប្រើប្រាស់ មានសាលារៀនស្អេកស្កេះនៅជិតផ្ទះប្រជាពលរដ្ឋ និងមាននិស្សិតបញ្ចប់ការសិក្សាមួយឆ្នាំៗ រាប់ពាន់ម៉ឺននាក់។ មានន័យថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដល់កម្រិតកំពូល មានតែនៅសម័យតេជោ ហ៊ុន សែន តែមួយគត់ ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។

ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយឥលូវនេះកំពុងតែមានរាជរដ្ឋាភិបាលបន្តវេន ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍខ្ពស់បំផុតកម្រិតកំពូល។ ឥលូវនេះ អ្នកបន្តវេនជំនាន់ទី២ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមចេញដំណើរហើយ ៦ខែ។

ឯកឧត្ដមបន្ថែមថា ក្រុមអ្នកដឹកនាំថ្មី នឹងនាំប្រទេសកម្ពុជា លឿនទៅមុខទៀត ដោយសារមានគ្រឹះរួចស្រេច ដោយសាររៀមច្បង កើតឡើងដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង