**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍សំខាន់ៗ ០៥ ចំណុច ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ដអនុវត្តផែនការមេ និងការព្យាករណ៍ផែនការមេផ្លូវជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ឯកឧត្តមប្រធាននាយកដ្ឋាន, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ផ្លូវគឺនៅតែជាអាទិភាពសំខាន់ទី២ បន្ទាប់ពីធនធានមនុស្ស និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ដើម្បីសម្រេចបានចក្ខុវិស័យ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ “កសាងតំបន់ជនបទប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗដែលជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-ត្រូវពង្រឹងការអនុវត្ដតាមផែនការមេនៃផ្លូវជនបទឆ្នាំ២០៣០ ដែលបានអនុម័តរួចរាល់ តម្រង់ឆ្ពោះទៅការស្ថាបនាផ្លូវអាទិភាពតាមបណ្តាស្រុកគោលដៅ។

-ត្រូវពង្រឹងគុណភាពស្ថាបនាផ្លូវជនបទ តាមរយៈការពង្រឹងយន្តការលទ្ធកម្ម ការត្រួតពិនិត្យគុណភាព។

-ត្រូវសិក្សាបច្ចេកទេស ឫនវានុវត្តន៍ថ្មីតាមរយៈការស្វែងរកវត្ថុធាតុដើមថ្មី (Road Stabilizer) ដែលអាចជួយសន្សំថវិការជាតិ និងពង្រឹងគុណភាពផ្លូវ ក៏ដូចជាធន់និងការប្រែប្រួលអាកាសធាតុ។

-ត្រូវពង្រឹងគុណភាពស្ថាប័ន និងគុណវុឌ្ឍិមន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេស និងមន្ទីពិសោធន៍។

-ត្រូវបន្តទំនាក់ទំនង ស្វែងរក និងសហការជាមួយដៃគូរអភិវឌ្ឍន៍ និងបណ្តាស្ថាប័នរដ្ឋ និងឯកជន ៕

អត្ថបទដែលជាប់ទាក់ទង