**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ និងឯកឧត្តម​ ឌុច​ វននីតូ ​អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពល​រដ្ឋ ១,៣៩៧​បណ្ណ​​ នៅភូមិស៊ីកា​រ​ នៃស្រុកស្វាយជ្រំ

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ ឌុច​ វននីតូ​ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ សាយ​ សំអាល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបណីយកម្ម​ និងសំណង់ នៅព្រឹកទី២០​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពល​រដ្ឋនៅភូមិស៊ីកា​រ​ ឃុំ​ស្វាយយា​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ លោកអភិបាល​ អភិបាលរងស្រុកស្វាយជ្រំ​ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីសោនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងគណៈធិបតី​ និងបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាអញ្ជើញចូលរួមកម្មធីនេះ​ ហើយក៏ជាពេលវេលាដ៏មានអត្ថន័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស៊ីការ​ ឃុំស្វាយយា​ ដែលមន្ទីររៀបចំដែនដីបានសហការជាមួយអាជ្ញាធរ​ រៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ​ មានបណ្ណសរុបចំនួ​ន​១,៣៩៧​បណ្ណ​ ហើយនិងឈានទៅសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋក្នុងឆ្នាំ២០២៥ មានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប​៣១៨,០០០ក្បាលដី​ ។

ឯកឧត្តមបន្តថា​ បណ្ណសម្គាល់អចលនវត្ថុដែលបងប្អូនបានទទួលនៅថ្ងៃនេះ​អាចយកទៅប្រើប្រាស់ និងចាត់ចែង បានតាមតម្រូវការចាំបាច់ ស្របតាមច្បាប់​ ហើយត្រូវទុកដាក់ថែរក្សាឲ្យបានល្អ​ ជៀសវាងការខូចខាតឬបាត់បង់ជាដើម។

ឯកឧត្តមបានសំណូមពរដល់អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បងធំ​ បងតូច​ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ​ ដើម្បីអនាគតគ្រួសារ​ និងសង្គមជាតិយើង។​ ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។

អត្ថបទដែលជាប់ទាក់ទង