**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

សម្តេចធិបតី៖ មន្ត្រីរាជការត្រូវបណ្ដេញចេញពីក្របខណ្ឌ ដោយសារគ្រឿងញៀន គឺមិនអនុញ្ញាតឱ្យចូលក្របខណ្ឌរដ្ឋឡើងវិញឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា មន្ត្រីរាជការដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយសារជាប់ពាក់ព័ន្ធគ្រឿងញៀន គឺមិនអនុញ្ញាតឲ្យចូលបម្រើការងារជាមន្ត្រីរាជការ នៅក្នុងស្ថាប័នរដ្ឋណាមួយផ្សេងទៀតបានទេ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ​ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ថ្ងៃមុន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកនូវគំនិតផ្តួចផ្តើមមួយ ពិភាក្សាជាមួយឯកឧត្តម ទៀ សីហា ខ្ញុំឯកភាព បានឲ្យចារហើយ ឲ្យធ្វើទិន្ន័យមួយ (Database) ពិភាក្សាជាមួយក្រសួងការពារជាតិ ជាមួយមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបញ្ជីមួយ ចែករំលែកទិន្ន័យ អ្នកដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្រឿងញៀន និងកំហុសធ្ងន់ ត្រូវចែករំលែកទិន្ន័យនេះឲ្យដឹង កុំឲ្យដេញចេញពីមួយ​រត់ចូលមួយទៀត ដាក់ឲ្យជាប់តែម្តង ។ ពិនិត្យជាមួយខាងក្រសួងយុត្តិធម៌ គិតគូរឥឡូវយើងគ្រាន់តែចែករំលែក ទិន្និន័យទេ ទៅមុខទៀតកំពុងគិតគូរក្រមវិធានការ ទៅខាងមុខ ដោយផ្អែកទៅលើគោលការណ៍ច្បាប់ គោលការណ៍សន្តិសុខជាតិ គោលការណ៍សន្តិសុខសង្គម គោលការណ៍សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ គិតគូរ ថាតើបើអ្នកទទួលអាហ្នឹងហើយ (គ្រឿងញៀន)​ ថាទៅបន្តទទួលទោសស្អីទៀត កុំឲ្យរួចតែខ្លួន» ។

សូមជម្រាបថា នៅថ្ងៃនេះដែរសម្ដេចមហាបវរធិបតី បានចេញបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។ ក្នុងនោះរាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង