**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

បទអត្ថាធិប្បាយ៖ កម្ពុជានិងចិនរួមគ្នាប្រឆាំងដាច់ខាតលើ «បុគ្គលណា» ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា

ភ្នំពេញ៖ ស្ថានទូនចិនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រាប់ឲ្យដឹងថា ស្ថានទូតបាននិងកំពុងគាំពាររក្សា នូវសិទ្ធិស្របច្បាប់របស់ជនរួមជាតិចិន រួមទាំង ជនរួមជាតិចិនតៃវ៉ាន់ដែរ ក៏ប៉ុន្តែ មិនការពារសកម្មភាពល្មើសច្បាប់នៅកម្ពុជា បង្កឡើងដោយជនជាតិចិន ជាដាច់ខាត។
ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេល១ថ្ងៃ ដែលស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្សាយដំណឹងតាមប្រព័ន្ធវីឆាតថា ថ្មីៗនេះ មានតារាអិនធឺណែតជនជាតិចិនតៃវ៉ាន់ពីរនាក់ បានថតផលិតវីដេអូប្រឌិត ប៉ះពាល់ដល់មុខមាត់ជាតិ នៃប្រទេសកម្ពុជា។
ស្ថានទូតបានឲ្យដឹងថា តុលាការកម្ពុជាបានសម្រេចកាត់ទោសជនទាំងពីរតាមច្បាប់។ ក្រោយហេតុការណ៍នេះ រដ្ឋបាលខេត្តព្រះសីហនុបានរាយការណ៍ស្ថានការណ៍ ជូនទៅការិយាល័យកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅខេត្តព្រះសីហនុ។ ស្ថានទូតចិនបានស្នើឱ្យភាគីកម្ពុជា ដោះស្រាយបញ្ហានេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិក្នុងមូលដ្ឋានការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ភាគីពាក់ព័ន្ធ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាសូមរំឭកជនរួមជាតិចិនទាំងអស់នៅកម្ពុជា ត្រូវតែគោរពច្បាប់បទបញ្ញត្តិក្នុងស្រុក គោរពប្រពៃណីទំនៀមទំលាប់ របស់ប្រជាជនក្នុងស្រុក ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ និង ការនិយាយស្ដី មិនត្រូវធ្វើសកម្មភាពល្មើសច្បាប់ ហើយនៅលើអិនធឺណែត ក៏ស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់ដែរ។
ជុំវិញរឿងនេះ សង្គមស៊ីវិលនៅកម្ពុជាលើកឡើងថា រៀងរហូតមក ទាំងរដ្ឋាភិបាល ទាំងប្រជាជនចិនតែងបានគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ដែលមានភាពយុត្តិធម៌ និងសក្តិសិទ្ធិភាព ព្រមទាំងបានផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងក្លាដល់ប្រជាជនកម្ពុជា ហើយបញ្ជាក់ថា ជនបរទេសបានយល់ច្បាស់ ពីតម្លៃរបស់ច្បាប់កម្ពុជា។ លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន កាន់តែរឹងមាំបន្ថែមទៀត ដែលបង្ហាញថា ភាគីទាំងពីររួមគ្នាទុបស្កាត់សកម្មភាពណា ដែលប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ៖ «ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស គឺជាពាក្យស្លោកដែលទាំងប្រជាជនកម្ពុជា ទាំងប្រជាជនចិន ទន្ទេញឡើងចាំមាត់ ព្រមទាំងយល់ច្បាស់ពីអត្ថន័យរបស់វា»
លោកបន្តថា ចំណាត់ការតាមច្បាប់ លើករណីនេះ ក៏ជាការផ្ញើសាររំលេចឱ្យឃើញ ដែលមិនត្រឹមតែជាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើនការយល់ដឹងពីស្ថានភាពដ៏ល្អប្រសើររបស់ខេត្តព្រះសីហនុ ព្រមទាំង ចូលរួមពង្រឹងនិងពង្រីកថែមទៀតនូវចំណងទាក់ទងកាន់តែល្អប្រសើរ រវាងប្រជាជនកម្ពុជានិងប្រជាជនចិន ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ចិន កាន់តែច្រើន មកកាន់ខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង