**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារបន្ត របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាវិធានការគន្លឹះទី៤របស់ខ្លួនក្នុងចំណោមវិធានការគន្លឹះទាំង៥។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១រូប ជាប្រធាន និងឧបនាយករដ្ឋមន្រ្តី ៣រូបទៀត ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ឆ្លើយតប ទៅនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយ ភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់ សម្ដេចមហាបវរធិបតី ក៏បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន។

លើសពីនេះ សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតនូវជំហរប្រឆាំងដាច់ខាតចំពោះការដាំដំណាំកញ្ឆា នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា ដើម្បីធានាថាកម្ពុជាគ្មានការផលិតសាធារធាតុញៀន និងគនិងគ្មានការប្រើប្រាស់គ្រឿងញៀនផ្សំ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការខិតខំយកចិត្តទុកដាក់រៀបចំកែសម្រួលពង្រឹងយន្តការ និងដាក់ចេញនូវវិធានការជាក់ស្តែង និងប្រាកដនិយមមួយចំនួន សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយកម្រិតថែមទៀត។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំពោះការដាក់ចេញផែនការការងារអាទិភាព ទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន៖ (១) ការងារផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់, និង (៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង