សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីជួបសួរសុខទុក្ខ លោក ថាក់ស៊ីន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួបសួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា «ខ្ញុំ កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ» ៕