**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

អត្ថាធិប្បាយ៖ ពិធីចូលឆ្នាំចិនចលករនៃកំណើនសេដ្ឋកិច្ចសកល

ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃបង្កើតប្រទេសចិនថ្មីនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលមានរយៈពេល៧៥ឆ្នាំនៃដំណើរដ៏មហិមារបស់ប្រជាជនចិនក្នុងគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន និងជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃកំណែទម្រង់សេដ្ឋកិច្ចបើកចំហនាឆ្នាំ១៩៧៨ដែលមានរយៈពេល៤៦ឆ្នាំប្រកបដោយកិត្យានុភាពសេដ្ឋកិច្ច ប្រទេសចិនបានជួយលើកកម្ពស់សុខដុមនីយកម្មរបស់មនុស្សជាតិ និងបានជំរុញល្បឿនដល់កិច្ចអភិវឌ្ឍសកល។ សន្តិភាពដ៏រឹងមាំនៅក្នុងផ្ទៃប្រទេស និងការចូលរួមថែរក្សាសន្តិភាពសកល ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទី២របស់ពិភពលោក ប្រទេសចិនដែលមិនត្រឹមបានបង្កើនទំហំល្បឿនសេដ្ឋកិច្ចរបស់ពិភពលោក និងទទួលបានការកោតសរសើរពីពិភពលោកនូវភាពជាជើងឯកក្នុងការនាំប្រជាជនចិនដែលមានចំនួនច្រើនជាងគេបំផុតនៅលើសកលលោកងើបចាកផុតពីភាពក្រីក្រ ប្រទេសចិនថែមទាំងបានជំរុញកាលានុវត្តភាពកាន់តែប្រសើរដល់ជីវភាពរបស់ប្រជាជននៅលើពិភពលោកថែមទៀតផង។ ក្នុងន័យនេះ ប្រជាជនចិនដែលមានជីវភាពធូរធារបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀង និងចាយដើម្បីចែករំលែកផលដល់មនុស្សជាតិស្របនឹងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានកំណត់ឆ្នាំ២០២៤ជា «ឆ្នាំជំរុញការប្រើប្រាស់» ហើយនឹងរៀបចំសកម្មភាពជំរុញការប្រើប្រាស់មួយចំនួនបន្ថែមទៀត។

គិតចាប់តាំងពីពេលបិទបញ្ចប់គោលនយោបាយកូវីដ រយៈពេលពេញមួយឆ្នាំ២០២៣ បណ្តាប្រទេសនានាបានរំពឹងខ្ពស់រួចទៅហើយពីការស្វាគមន៍ទេសចរជនជាតិចិនមកទស្សនា ដោយបានរៀបចំនូវគោលនយោបាយទាក់ទាញជាច្រើន ដែលក្នុងនោះរួមមានទាំងគោលនយោបាយលើកលែងទិដ្ឋាការថែមទៀតផង។ នេះជាសញ្ញាណបញ្ជាក់ដោយប្រត្យក្សថា ទេសចរចិនមានគុណតម្លៃមហាសាលក្នុងការនាំយកនូវកំណើនសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរជូនដល់ម្ចាស់ស្រុកថែមទៀតផង។ យោងតាមទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះ ទេសចរជនជាតិចិនបានចេញទៅដើរលេងនៅទីក្រុងចំនួនជាង១៧០០នៅលើពិភពលោកទាំងមូល ដោយជាក់ស្តែងការបញ្ជាទិញសំបុត្រយន្តហោះទៅកាន់សិង្ហបុរីបានកើនឡើង២៩ដង សំបុត្រយន្តហោះទៅកាន់គួឡាឡាំពួរបានកើនឡើង២០ដង សំបុត្រយន្តហោះទៅកាន់ក្រុងបាងកក បានកើនឡើង១៦ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ លើសពីនេះ ទេសចរជនជាតិចិនយ៉ាងច្រើនបានជ្រើសរើសធ្វើដំណើរតាមរថភ្លើងល្បឿនលឿនពីប្រទេសចិនចូលប្រទេសឡាវដើម្បីធ្វើទេសចរណ៍ក្នុងអំឡុងពេលចូលឆ្នាំថ្មីចិនដែលបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍តាមដងផ្លូវរថភ្លើងក្នុងដែនប្រទេសឡាវកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

គិតចាប់ពីផ្តើមទំព័រឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះជាជន្ទល់និងជាលំនឹងដល់សេដ្ឋកិច្ចសកលដោយនៅចុងខែមករា ឆ្នាំ២០២៤ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដល់ទៅ៤,៦%គឺបានកើនឡើង០,៤%។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ងបានចេញផ្សាយរបាយការណ៍អះអាងថា សហគ្រាសអាល្លឺម៉ងបាននិងកំពុងវិនិយោគទុននៅប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងហានិភ័យដែលបណ្តាលមកពីស្ថានភាពតានតឹងនៃពាណិជ្ជកម្មសកល។ សន្ទុះដ៏ខ្លាំងក្លានៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិន ព្រមនិងលក្ខណៈសម្បតិ្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់បានកើនឡើងជាបន្តបន្ទាប់ ដូច្នេះ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចចិនមានជំនឿចិត្តថានឹងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយបន្ដចាក់បំពេញ«ចរន្តក្តៅ»ទៅក្នុងពិភពលោក ស្របពេលដែលប្រទេសចិនជានិច្ចកាលបានប្តេជ្ញាចិត្តក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ស្របតាមគោលនយោបាយពហុភាគីនិយម ហើយតាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។ ប្រទេសចិនបានក្លាយជាគំរូក្នុងការរក្សាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការធ្វើទេសចរណ៍ផងដែរ ជាក់ស្តែងប្រជាជនចិនបានធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន៤៧៤លាននាក់ ដោយបានចំណាយសរុប៦៣២៦៨៧លានយាន់ប្រាក់ចិន ពោលគឺបានកើនជាង៣៤,៣%និង៤៧,៣%ដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងមក។
គិតចាប់ពីប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ចេញដំណើរយ៉ាងស្វាហាប់ចាប់ពីឆ្នាំ២០១៣ដែលមានអាយុកាលជាង១ទសវត្សរ៍ដោយមានគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» និងគំនិតផ្តួចផ្តើមសកលចំនួន៣ថែមទៀតគាំទ្រ បានរំលេចយ៉ាងច្បាស់ពីគតិបណ្ឌិតរបស់ចិន ដូចទៅនឹងប្រសាសន៍របស់លោក Wang Yi ដែលបានលើកឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា បើទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសមហាអំណាចដែលមានទំនួលខុសត្រូវ ប្រទេសចិននឹងបន្តយ៉ាងរឹងមាំនៅក្នុងការថែរក្សានិរន្តរភាពនិងស្ថិរភាពនៃគោលនយោបាយជាប់រហូត ដើម្បីធ្វើជាកម្លាំងលំនឹងយ៉ាងមុតមាំដល់ពិភពលោកដែលមានភាពរង្គោះរង្គើ ដោយកម្លាំងលំនឹងរបស់ប្រទេសចិនមានចំនួន៤សម្រាប់៖ ១-ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាច ២-ឆ្លើយតបនឹងបញ្ហាចំណុចក្តៅ ៣-ពង្រឹងអភិបាលកិច្ចសកល និង៤-ជំរុញកំណើនសកល ដើម្បីបន្តចូលរួមចំណែកយ៉ាងសកម្មនិងសំខាន់ថែរក្សាសន្តិភាព និងបង្កើនល្បឿននៃការពន្លត់ភ្នក់ភ្លើងនៃសង្គ្រាមហើយនាំនូវការផ្តល់កាលានុវត្តភាពជូនដល់បណ្តាប្រទេសនានានៅលើពិភពលោកប្រកៀកស្មាអភិវឌ្ឍសេដ្ឋកិច្ចជាមួយប្រទេសចិនស្របពេលនឹងពេលវេលានៃការទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឬសត្វនាគ ដែលតំណាងឱ្យមហិទ្ធិរិទ្ធ ឫទ្ធានុភាព ឧត្តមភាពខ្លាំងក្លា ផ្តល់ឋាមពលដ៏មហិមាដើម្បីមានពលំរឹងមាំចូលរួមជ្រោងទង់នៃកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងចូលរួមពួតដៃគ្នាដែលមានចិនជាគំរូក្នុងការផ្តល់ជីវិតល្អបវរនិងវិបុលភាពជូនដល់មនុស្សជាតិទាំងមូលដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ភពផែនដីរបស់យើង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង