សម្ដេចតេជោ ហ៊ុន សែន បានជួបសួរសុខទុក្ខឯកឧត្ដម ថាក់ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបសួរសុខទុក្ខបងធម៌របស់សម្ដេច គឺឯកឧត្ដម ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដល់ផ្ទះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។
តាមមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តមថាក់ ស៊ីនទោះបីមានជម្ងឺក៍បានទទួលយើង ក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ួង អ៊ីន កូនស្រីពៅនិងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ួង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ ១៤និង១៥មីនា២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ» ៕