**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ក្រសួងបរិស្ថាន ​ដាក់ចេញ​វិធានការ​ ឈប់​លើកលែង​ចំពោះ​ជន​សម្លាប់​សត្វព្រៃ​

ភ្នំពេញ៖ ដំរីព្រៃ ​(​ដំរី​អាស៊ី​)​ នៅ​កម្ពុជា​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ស្ថិតក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ ​IUCN​។ ដំរី​នៅ​កម្ពុជា​បាន​ងាប់​ជា​បន្ត​បន្ទាប់​យ៉ាងហោច​ក្នុង​ ១​ ឆ្នាំ​ ងាប់​ ១ ​ក្បាល ឬ​ ២ ​ក្បាល បើ​រាប់​ចាប់តាំងពី​ឆ្នាំ ​២០១៨ រហូតមកដល់​បច្ចុប្បន្ន​។ ការបាត់​បង់ជីវិត​សត្វ​ដំរីព្រៃ​ភាគច្រើន​កើតឡើង​ដោយ​សារ​គ្រោះមហន្តរាយធម្មជាតិ និង​មួយចំនួន​ដោយសារ​ជម្លោះ​ជាមួយ​មនុស្ស ការ​បរបាញ់​សត្វ និង​អន្ទាក់​។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​ ២៦ ខែមករា​ នៅក្នុង​ភូមិ​ជី​ក្លប់ ឃុំ​សុខ​សាន្ត ស្រុក​កោះ​ញែក មានកូន​ដំរីព្រៃ​ ១​ ក្បាល​ ត្រូវបាន​មន្ត្រី​បរិ​​ប្រទះឃើញ​ដេក​ងាប់​។ មន្ត្រី​ជំនាញ​បញ្ជាក់​ពី​លទ្ធផល​កោសល្យ​​វិច័យ​ថា កូនដំរី​នោះ ​គឺ​ងាប់​ដោយ​សារ​ការ​បរបាញ់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។ ក្រោយ​ការ​ងាប់​កូនដំរី​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានដាក់​ចេញ​វិធាន​ការបង្កើន​ការ​ល្បាត តាមដាន​យ៉ាង​ហ្មត់ចត់​កុំឱ្យ​បញ្ហា​នេះ​កើតឡើង​ទៀត និង​កំពុង​ដុតដៃ​ដុត​​ជើង​ស្វែងរក​ភ័ស្តុតាង​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស ខណៈ​អ្នក​ស្រឡាញ់​ដំរី​ថា ការសម្លាប់​កូនដំរី​ព្រៃ​ជា​រឿង​មិនអាច​អត់ឱន​បានឡើយ​។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក ឆៅ ប៊ុនធឿន ប្រាប់ថា ពាក់ព័ន្ធ​នឹង​ការ​ងាប់​កូន​ដំរីព្រៃ​នេះ​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​កសាង​សំណុំរឿង​រួចហើយ ប៉ុន្តែ​នៅ​មិនទាន់បាន​បញ្ជូនទៅ​តុលាការ​នៅឡើយ ព្រោះ​ត្រូវ​ស្វែង​​រក​ភ័ស្តុតាង​បន្ថែមទៀត​។ ដំបូង​ឡើយ​មន្ត្រី​ជំនាញ​រំពឹងថា ក្រោយ​ធ្វើ​កោសល្យវិច័យ​ដោយ​វះ​សព​កូនដំរី ហើយ​អាច​ឃើញ​ក្បាល​គ្រាប់ ដែលជា​តម្រុយ​សំខាន់ ក្នុងការ​ស្វែងរក​ជន​ប្រព្រឹត្ត​បទ​ល្មើស ប៉ុន្តែ​ជាក់ស្តែង ការ​វះ​សព​ដំរី​នោះ​រក​មិនឃើញ​ក្បាល​គ្រាប់​ឡើយ​ហេតុនេះ​ក៏​មិនអាច​ស​ន្និ​ដ្ឋា​ន​ថា ជា​គ្រាប់កាំភ្លើង​អ្វី​នោះដែរ​។

​លោក​ថា​៖ «​ខាង​បច្ចេកទេស​កោសល្យវិច័យ ពិនិត្យ ឃើញថា កូនដំរី​នោះ​ពិត​ជាមាន​ស្លាកស្នាម​ត្រូវ​គ្រាប់កាំភ្លើង​ពិតប្រាកដ​មែន ពេលនោះ​យើង​សម្រេច វះកាត់​រក​ក្បាល​គ្រាប់ តែ​រក​ពុំ​ឃើញ ព្រោះ​វា​បាន​ធ្លាយ​ទៅខាង​ក្រៅ​។ ក្រោយពី​វះកាត់​ធ្វើ​កោសល្យវិច័យ​ហើយ យើង​សម្រេចចិត្ត​កប់​កូនដំរី​នៅក្នុង​ស្នាក់ការ​តែម្ដង​»​។

​ប្រភព​ដដែល​លើកឡើងថា ក្រោយ​ហេតុការណ៍​នោះ លោក​បាន​ចាត់​ឱ្យ​មន្ត្រី​បរិស្ថាន​បង្កើន​ការ​ល្បាត​ជាប្រចាំ និង​បង្កើន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​បញ្ហា​ការប៉ះពាល់​អាយុជីវិត​ដំរីព្រៃ​កើត​ឡើងជា​បន្តទៀត​។ យ៉ាងណាក៏ដោយ លោក​ថា តាម​ការកត់សម្គាល់ នេះ​ជា​លើក​ទី​១ ហើយ​ដែល​កូនដំរី​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​បាញ់សម្លាប់​ក្នុង​ខេត្តមណ្ឌលគិរី​។

​លោក​ថ្លែងថា​៖ «​យើង​បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ដូចជា ការបង្កើន​ការ​ចុះ​ល្បាត​តាមដាន​គន្លង​សត្វ​ដំរី និង​សហ​ការណ៍​ជាមួយ​អាជ្ញាធរ និង​អង្គការ​ដៃគូ ដើម្បី​តាមដាន និង​ទប់ស្កាត់​បទល្មើស​កុំឱ្យ​កើតមាន​រឿងនេះ​បន្តទៀត​»​។

​ពាក់ព័ន្ធ​នឹង​ការ​ងាប់​កូនដំរី​ព្រៃ​នោះដែរ លោក​ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី​ថ្លែងថា ក្នុងនាម​អាជ្ញាធរ​ក៏​មិនបាន​នៅ​ស្ងៀម​នោះដែរ គឺ​ភ្លាមៗ​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​កម្លាំង​សមត្ថ​កិច្ច​ទាំងអស់​ដើម្បី​ធ្វើការ​ស្រាវ​​ជ្រាវ​រក​អ្នកប្រព្រឹត្ត​បទល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​ត្រង់​ថា តាមរយៈ​ការពិនិត្យ​ជាក់​ស្តែង​លើ​សព​ដំរី ថ្វីបើ​ឃើញថា មាន​ស្នាម​បាញ់​ធ្លុះធ្លាយ​ខ្លួន​កូនដំរី តែ​រក​ក្បាល​គ្រាប់​មិនឃើញ ហេតុនេះ​បញ្ហា​នោះ​ត្រូវ​អូស​​បន្លាយ​ការស្រាវជ្រាវ ព្រោះ​នៅ​មិនទាន់​កំណត់​មុខសញ្ញា​ជនល្មើស​បាន​នៅឡើយ​។

លោក​ថ្លែងថា​៖«​យើង​កំពុង​ស៊ើប​បន្ត ដើម្បី​រកមុខ​សញ្ញា​ដែលជា​ជនសង្ស័យ​បន្តទៀត យើង​អត់​ចោល​ទេ គ្រាន់តែ​ថា ភ្លាមៗ យើង​រក​អត់​ទាន់​​ឃើញ ប៉ុន្តែ​យើង​ដាក់​បណ្តាញ​តាម​ស្វែងរក​នៅ​មូលដ្ឋាន​ក្នុងព្រៃ​ហ្នឹង​»​។​

​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ថែ​​រក្សា​អភិរក្ស​ដំរី លោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា យល់ឃើញថា ការសម្លាប់​កូនដំរី​ព្រៃ​នៅ​ខេត្តមណ្ឌលគិរី​គឺជា​ទង្វើ​មួយ​ដ៏​អាក្រក់​ហួស​ហេតុដែល​មិនអាច​អត់ឱន​ឱ្យបាន ព្រោះ​កូនដំរី​នីមួយៗ​ទម្រាំ​បានកើត​ចេញ​គឺមាន​ការ​លំបាក​ហើយ​មេ​ដំរី​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុងការ​ពពោះ​រហូតដល់​ ២១​ ខែ​។ ម្យ៉ាងវិញទៀត ដំរី​មិនមែនជា​សត្វ​ចេះតែ​បង្កើតកូន​បាន​ងាយៗ បាន​ច្រើន​ដូច​សត្វចតុប្បាទ​ផ្សេងៗ​នោះទេ​។

លោកស្រី​លើកឡើងថា ការ​​អភិរក្ស​សត្វ​ដំរី​ក្នុងពេល​បច្ចុប្បន្ន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ប៉ុន្តែ​ក៏​នៅមាន​ការខ្វះចន្លោះ​មួយចំនួន​។ រីឯ​ប្រជាពលរដ្ឋ​ទូទៅ មិនបាន​ចូលរួម​ក្នុងការ​អភិរក្ស​សត្វ​ដំរី​ទេ ជាហេតុ​នាំឱ្យ​មានការ​ប​របាញ់ ការដាក់​អន្ទាក់ និង​សម្លាប់សត្វ​ដំរី ក៏ដូចជា​សត្វព្រៃ​ផ្សេងៗ​ទៀត​ជារឿយៗ​។

​លោកស្រី​ថា​៖ «​ប្រជាពលរដ្ឋ​មួយចំនួនធំ និង​ព្រានព្រៃ​មួយចំនួន​ពុំបាន​គិតដល់​ផលប្រយោជន៍​នៃ​ដំរីព្រៃ មិនបាន​គិតគូរ​ដល់​ផល​​ប្រយោជន៍​នៃ​ការអភិរក្ស​សត្វព្រៃ​ទេ គាត់​គិតតែ​ពី​រឿង​ប្រយោជន៍​ភ្លាមៗ​។ អ៊ីចឹង​បាន​មានការ​ប៉ះ​ពាល់​ទៅដល់ គម្រោង​និង​យុទ្ធ​ស្រា​ស្ត​ក្នុងការ​អភិរក្ស​សត្វព្រៃ​»​។​

​ដោយ​លើកឡើង​ពី​សារៈសំខាន់​របស់​សត្វ​ដំរី​លោកស្រី​ចិន្តា​បាន​បញ្ជាក់ថា ដំរី​គឺជា​បេតិកភណ្ឌ រូបិយ​របស់​កម្ពុជា​។ ការថែរក្សា​ដំរី​ជា​រឿង​សំខាន់ និង​នាំមក​នូវ​ប្រយោជន៍​ជាច្រើន ព្រោះ​ការថែរក្សា​សត្វចតុប្បាទ​ធំៗ​ទាំងនោះ ជួយ​បាន​ទាំង​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ដ៏​ច្រើន​ថែមទៀត​ក្នុង​តំបន់​ដែល​វា​រស់នៅ​។ យ៉ាងណា​ការថែរក្សា​សត្វ​ដំរីព្រៃ មិនអាច​ធ្វើ​តែ​ស្ថាប័ន​មួយ​ឬ​អ្នកណាម្នាក់​បានទេ​គឺ​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​។

​លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF) នៅ​កម្ពុជា តាមរយៈ​ហ្វេ​ស​ប៊ុ​ក ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់​បង់​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​នេះ​ផងដែរ​។ លោក​បាន​ថ្កោលទោស​ដល់​ជន​ប្រព្រឹត្ត​បទល្មើស និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​រាយការណ៍ ដល់​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ចូលរួម​ការពារ​បេតិកភណ្ឌ​មានជីវិត​ឱ្យនៅ​បានយូរ​អង្វែង​ថែមទៀត ប្រយោជន៍​ដើម្បី​អ្នកជំនាន់ក្រោយ​។​

ឯកឧត្ដម ​ខ្វៃ អាទិ​ត្យា ​អនុ​រដ្ឋ​លេ​ខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន និយាយថា កូន​ដំរី​ដែល​ងាប់​នៅ​ខេត្តមណ្ឌលគិរី មាន​អាយុប្រមាណ ​៧​ ខែ ទម្ងន់ ​២០០ ​គីឡូក្រាម​។ នេះ​ជា​ដំរី​ទី​ ៦ ​ដែល​បាត់​បងជីវិត​នៅ​កម្ពុជា រាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ មកដល់​បច្ចុប្បន្ន​។ ដំរី​ ៥​ ក្បាល​ទៀត​ដែល​បាន​ងាប់​ក្នុងពេល​កន្លងមក​គឺ នៅ​ឆ្នាំ​ ២០១៨​ មាន​ ១ ​ក្បាល ២០១៩​ មាន ​១​ ក្បាល ២០២០​ មាន​ ១​ ក្បាល​ចំណែក​ឆ្នាំ​ ២០២១​ មិនមាន​ការកត់ត្រា​ពី​ការ​ងាប់​ទេ ដោយឡែក​ឆ្នាំ​ ២០២២ មាន​ដំរីព្រៃ​ងាប់​ចំនួន​ ២ ​ក្បាល ហើយ​ចុង​​ក្រោយ គឺ​ដើមឆ្នាំ ​២០២៤ ​នេះ ទើប​មាន​កូនដំរី​ញី​ងាប់​ ១​ ក្បាល​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថានថា ការ​ងាប់​របស់​ដំរីព្រៃ ភាគច្រើន​ដោយ​គ្រោះមហន្តរាយធម្មជាតិ ជម្លោះ​ជាមួយ​មនុស្ស​និង​អាចមកពី​អន្ទាក់​ព្រាន​ដាក់​ចាប់​សត្វ​។ តាមរយៈ​ការស្រាវជ្រាវ​រួមគ្នា​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ចំនួន​ដំរីព្រៃ​នៅ​កម្ពុ​ជាមាន​ចន្លោះ​ពី​ ៤០០​ ទៅ ​៦០០​ ក្បាល​ដែល​ច្រើន​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ភូមិភាគ​ឦសាន​។
​ប្រភព​ដដែល​បាន​លើកឡើងថា ដើម្បី​ថែរក្សា​ការពារ​ដំរី​កុំឱ្យ​បន្ត​មានការ​បាត់បង់​ក្រសួង​បរិ​ស្ថាន​បានដាក់​ចេញ​វិធានការ​ដាច់​​ខាត ឈប់​លើកលែង​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​សម្លាប់​សត្វព្រៃ និង​បំផ្លាញ​ព្រៃឈើ​។ ព្រមជាមួយ​គ្នា​នោះ​ក្រសួង​ក៏មាន​ការ​សហ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ប្រឆាំង​បទ​ល្មើស​ធនធានធម្មជាតិ​។ បន្ថែម​លើ​នោះ ក្រសួង​ក៏បាន​កំពុង​ខំ​​ជំរុញ​ការដាំ​កូនឈើ​ឱ្យបាន​ច្រើនជាង​ការកាប់បំផ្លាញ ដែល​មកដល់ពេលនេះ​ក្រសួង​បណ្តុះ​កូន​ឈើ​បាន​ជាង ​៧០ ​ម៉ឺន​ដើម​ហើយ សម្រាប់​ផែនការ​ចែកជូន​ប្រជាពលរដ្ឋ​ដាំ​ដុះ ដោយ​ឥតគិតថ្លៃ​ក្នុង ​១ ​ឆ្នាំ ​១ ​លាន​ដើម​។​

ឯកឧត្ដមបញ្ជាក់ថា​៖ «​ហើយ​ងាក​មក​ចូលរួម​ដាំ​ដើមឈើ​ឆ្ពោះទៅ​សម្រេច​គោល​ដៅ​ឆ្នាំ​ ២០៥០ ធ្វើយ៉ាងណា​ឱ្យ​គម្រប​ព្រៃឈើ​កើនឡើង​ ៦០​ ភាគ​រយ​ដែល​គោលដៅ​នេះ​គឺ​ស្រប​ទៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​»​។​

​ក្រសួងបរិស្ថាន ក្រសួង​មាន​ផែនការ​សកម្មភាព​រួច​ហើយ សម្រាប់​ការអភិរក្ស​ដំរី​អាស៊ី​រយៈ​​ពេល​ ១០​ ឆ្នាំ ពី​ឆ្នាំ​ ២០២០ ដល់ ២០២៩ ​ដែល​ពេលនេះ​កំពុង​អនុ​វត្ត​ជា​បន្តបន្ទាប់ គឺ​ធ្វើយ៉ាងណា​កាត់បន្ថយ​ការបាត់បង់​ទីជម្រក​ដំរី  ធ្វើការ​អភិរក្ស និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរី​ឡើងវិញ ពង្រឹង​ការអនុវត្ត​ច្បាប់ បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម បន្ធូរ​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរីព្រៃ និង​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ បង្កើន​ការយកចិត្តទុកដាក់រ​បស់​ប្រជាពលរដ្ឋ​ចំពោះ​សត្វ​ដំរី ព្រមទាំង​ស្រាវជ្រាវ​ត្រួតពិនិត្យ​ចំនួន​ដំរីព្រៃ​ឱ្យបាន​ជាប្រចាំ​។
ឯកឧត្ដម​ថា ដើម្បី​សម្រេច​នូវ​សកម្មភាព​ទាំងនេះ ត្រូវតែ​អនុវត្ត​នៅ​ទូទាំងប្រទេស ក្នុងនោះ​មានការ​ចូល​​រួម​ពី​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​អភិវឌ្ឍ​រួមគ្នា​ទាំង​បច្ចេកទេស និង​បច្ចេកវិទ្យា​ក៏ដូចជា​ហិរញ្ញវត្ថុ​ផងដែរ​។

ឯកឧត្ដមនិយាយថា​៖ «​យើង​គិតថា មួយរយៈ​កន្លងមកនេះ​ដំរីព្រៃ​ត្រូវបាន​ការពារ ហើយ​ក៏មាន​វត្តមាន​ច្រើន ដែល​តាមរយៈ​យើង​មើលឃើញ​ដោយផ្ទាល់ គឺ​ការ​ចូលមក​ក្នុងភូមិ ក៏ដូចជា​ឃើញ​ហ្វូង​ដំរីព្រៃ​ឆ្លងកាត់​មូល​ដ្ឋា​ន​មួយចំនួន​ផងដែរ​» ។​

​លោក​ចន្ថា ណា​សាក់ តំណាង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​កូនដំរី​ព្រៃ​ ១ ​ក្បាល​ទៀត​នៅ​ខេត្តមណ្ឌលគិរី​។ ការបាត់បង់​នេះ ជាការ​ព្រួយបារម្ភ​អំពី​វត្តមាន​សត្វ​ដំរី​អាស៊ី​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត ព្រោះ​សត្វ​ដំរី​មានការ​បន្ត​ពូជ​យឺត និង​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​​ច្រើន​។​
​លោក​ថា​៖ «​ប្រឈម​បាត់​​បង់​ទីជម្រក ហ្វូង​ដំរីព្រៃ​មាន​ចំនួន​តិច ជម្លោះ​រវាង​មនុស្ស និង​ដំរី​ព្រៃ​ការរំខាន​ពី​សកម្មភាព​មនុស្ស​កាន់​តែ​ច្រើន នៅក្នុង​ព្រៃ​ដែល​ពួកវា​រស់នៅ​ការចាប់​ដំរីព្រៃ​យកមក​ចិញ្ចឹម ការ​ងាប់​កូនដំរី​ជា​បន្តបន្ទាប់​ដោយសារ​ជាប់អន្ទាក់​និង​ជំងឺ​ផ្សេងៗ​។

លោក​លើកឡើងថា ពាក់ព័ន្ធ​ការអភិរក្ស​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា​នឹងធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការបន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ជុំវិញ​ការ​បរបាញ់​ដំរី និង​បន្ត​ផ្សព្វផ្សាយ​អំពី​សារ​:​សំខាន់​នៃ​សត្វព្រៃ និង​ព្រៃឈើ​ជាពិសេស​សត្វ​ដំរី​អាស៊ី​ដែលជា​សត្វ​កម្រ​។

​បើតាម​លោក ចន្ថា ណា​សាក់ បច្ចុប្បន្ន អង្គការ​សត្វព្រៃ និង​រុក្ខ​ជាតិ​កម្ពុជា បាននិងកំពុង​សិក្សា និង​អភិរក្ស​ដំរី​អាស៊ី​នៅ​តំបន់​ជួរ​​ភ្នំក្រវាញ តាមរយៈ​ការដាក់​ម៉ា​ស៊ីន​ថត​ស្វ័យប្រវត្តិ និង​ធ្វើតេស្ដ​លាមក​ដើម្បី​ប៉ាន់ប្រមាណ​ពី​ចំនួន​ដំរី​នៅក្នុង​តំបន់​នោះ​។ អង្គការ​ក៏បាន​បង្កើត​ក្រុម​សហគមន៍​អ្នក​​ការពារ​ដំរីព្រៃ​តាមរយៈ​ការដើរ​ល្បាត​ជាប្រចាំ នៅ​តំបន់​ជួរ​ភ្នំ​​ក្រវាញ និង​រាយការណ៍​ពី​កត្តា​គំរាមកំហែង​ផ្សេងៗ​ដល់​សត្វ​ដំរីព្រៃ​ផងដែរ​។​

​លោក​ថា​៖ «​មួយរយៈ​ចុងក្រោយ​នេះ​យើង​ពុំបាន​ទទួលបាន​ព័ត៌មាន​ពី​ការបាញ់សម្លាប់​ដំរីព្រៃ​នោះទេ តែ​យើង​សង្កេតឃើញ​មានការ​ស្លាប់​ដំរីព្រៃ​ពី​កត្តា​ផ្សេងៗ ដូចជា​កូនដំរី​ព្រៃ​ជាប់អន្ទាក់​ស្លាប់ កើត​ជំងឺ​ផ្សេងៗ​ដែល​មេ​វា​បោះបង់ចោល ការ​ផុង​ជាប់​កូនដំរី​ក្នុង​រណ្ដៅ​ដី ការស្លាប់​ដោយ​មិនដឹង​មូលហេតុ​»​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅលើ​ពិភពលោក​ក្នុង​រយៈពេល​ប្រមាណ ៦០ ទៅ​ ៧០​ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី​មានការ​ថយចុះ ៥០​ ភាគរយ ចំណែក​ទីជម្រក​របស់​វា​ក៏មាន​ការបាត់បង់​ប្រហែល​ ៩០ ​ភាគរយ​ដែរ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​នៅលើ​ពិភពលោក​មាន ​៣៩ ៤៦៣​ ទៅ​ ៤៧ ៤២៧​ ក្បាល ភាគច្រើន​មាននៅ​ព្រៃ​ក្នុងប្រទេស​ឥណ្ឌា និង​ស្រីលង្កា​៕

អត្ថបទដែលជាប់ទាក់ទង