**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋានទាំងអស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្ម បង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។

បទបញ្ជានេះ ជាវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តន៍ គោលការណ៍ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាព នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំអភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៧ និងប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា មុនការចុះអនុវត្តយើងឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់គួរកត់សម្គាល់ និងព្រួយបារម្ភយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៧នេះ ប៉ុន្តែក្រោយចុះអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយផ្លូវជាតិលេខ៧ គ្រោះថ្នាក់ធ្ងន់ស្រាល និងករណីផ្សេងមានការថយចុះមួយផ្នែកធំ ព្រោះបានឃាត់នូវអ្នកបើកបរ ដែលមានសារធាតុស្រវឹង បើកបរមិនបានពាក់មួកសុវត្តិភាព រួមជាមួយនឹងការអប់រំបន្ថែម ព្រមទាំងមានការផាកពិន័យផងដែរ ហើយក៏មានភាពល្អប្រសើរគួរកត់សម្គាល់។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងចំពោះបុគ្គលណាត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានដាក់បទបញ្ជាឱ្យអាជ្ញាធរ រួមនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងទូទាំងខេត្តត្រូវអនុវត្តក្នុងមួយភូមិឲ្យក្លាយទៅជាភូមិស ដែលគ្មានគ្រឿងញៀន ក្នុងករីណរកឃើញពាក់ព័ន្ធគ្រឿងញៀន ត្រូវតែទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ ដើម្បីមើលថែ និងបន្សាបគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង