**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់

ភ្នំពេញ៖ «ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់» នេះគឺជាការថ្លែងសរសើរ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ យោងតាមការប៉ាន់ប្រមាណលើចំនួននេះ ដែលប្រជាពលរដ្ឋម្នាក់អាចប្រើថង់ប្លាស្ទិកចន្លោះពី ២ទៅ៤ថង់ក្នុងមួយថ្ងៃ ហើយបើប្រជាពលរដ្ឋម្នាក់ឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃ ដែលមានចំនួន៤ថង់នោះ ក្នុង១ថ្ងៃកម្ពុជាបានកាត់បន្ថយចំនួនថង់ប្លាស្ទិកជិត ២០លានថង់។

ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺឆ្លើយតបនឹងការជជែកពិភាក្សាជាមួយលោក អាឡិន បូមិន(Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោក អាឡិន បូមិន(Alan Bowman) បានកោតសរសើរចំពោះកម្ពុជាថា មានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកលើគោក និងការកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទឹកទន្លេ ហើយស្របជាមួយគ្នានេះ លោកអាឡិន បូមិន(Alan Bowman) ក៏ធ្លាប់បានរួមចំណែកក្នុងការសំអាតការបំពុលនៅក្នុងសមុទ្រផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកអាឡិន បូមិន(Alan Bowman) និងប្រជាពលរដ្ឋប្រទេសកាណាដាទាំងអស់ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថានរបស់កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ កិច្ចសហប្រតិបត្តិការនេះបានបង្ហាញអំពីភាពសាមគ្គីភាពរវាងប្រទេសអភិវឌ្ឍន៍ (អឺរ៉ុប) និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ានដូចជាកម្ពុជា ឱ្យឈានទៅរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពស្អាត ភាពបៃតង និងចីរភាពដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ លើសពីនេះកម្ពុជានឹងរួមចំណែក ហើយបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាតជាមួយប្រទេសជិតខាង ដែលមានរួមមានថៃ វៀតណាម និងប្រទេសឡាវ ហើយឆាប់ៗខាងមុខនេះ កម្ពុជា និងឡាវនឹងមានចុះអនុស្សរណៈយោគយល់ MoU រួមគ្នាដើម្បីភាពស្អាត ជាពិសេសគឺការសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ ដែលមានត្រីជាប្រភពប្រូតេអ៉ីន ដែលទ្រទ្រង់ជីវិតប្រជាជននៃប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕

អត្ថបទដែលជាប់ទាក់ទង