**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត

សម្តេចធិបតី ដាក់ចេញនូវអនុសាសន៍១៣ចំណុច ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍១៣ចំណុច ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ។

សម្តេចធិបតី ដាក់ចេញនូវអនុសាសន៍ទាំង១៣ចំណុចនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការកែលម្អការប្រកួតប្រជែងក្នុងវិស័យអាទិភាពឱ្យមានលក្ខណៈថ្លៃថ្នូរ ស្មើភាព និងយុត្តិធម៌ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តរភាព។ ជាមួយនឹងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាប្រចាំ នូវសមិទ្ធកម្ម នៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥», រាជរដ្ឋា ភិបាលកំពុងសិក្សាធ្វើបច្ចុប្បន្នភាពគោលនយោបាយដ៏សំខាន់នេះ ដោយដាក់ចេញនូវយុទ្ធសាស្ត និងវិធានការគោលនយោបាយសមស្រប សម្រាប់ធ្វើបរិវត្តកម្មឧស្សាកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ។

លើសពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយ សហគ្រាសធុនមីក្រូតូច និង មធ្យម, សិប្បកម្ម, និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការដាក់ចេញនូវវិធានការគោល នយោបាយជាច្រើន នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសមុំទី២។

ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ការទទួលខុសត្រូវ និង ភាពជាម្ចាស់ការ សម្តេចធិបតី បានបានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖

 

ទី១៖ ត្រូវចូលរួមពន្លឿនការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និង អភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន, និងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និង សកល ។ ខ្ញុំសូមគាំទ្រគំនិតផ្ដួចផ្ដើម របស់ក្រសួង ក្នុងការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្តាមន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក និង បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិមួយ (Quality Infrastructure) ដែលនឹងគាំទ្រដល់ធុរកិច្ចនៅកម្ពុជា ហើយក៏សូមលើកទឹកចិត្តឱ្យបណ្តាមន្ទីរពិសោធន៍ជាតិ ចូលរួមសហការ និងលើកកម្ពស់សមត្ថភាពខ្លួន។

 

ទី២៖ ត្រូវជំរុញការរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម CamDX ឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៤ ព្រមទាំង ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញនេះ។ ជាមួយនេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ដើម្បីផ្ដល់សុក្រឹតភាពក្នុងការគ្រប់គ្រង, ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្ម លើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូជាក់លាក់ទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងផលិតកម្ម និងធុរកិច្ច។ លើសពីនេះ, ត្រូវពង្រឹងជំនាញផ្នែកបច្ចេកទេសយានយន្ត, យានយន្តអគ្គិសនី និងអេឡិចត្រូនិក ក្នុងវិស័យឧស្សាហកម្ម ដោយយកចិត្តទុកដាក់ចំពោះការដំឡើង, ការផ្គុំ ឬ ពាក់កណ្ដាលផលិតកម្ម។

 

ទី៣៖ ត្រូវដឹកនាំ និងជំរុញចលនការបង្កើនផលិតកម្ម និង ផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ជាពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្ដាលសម្រេច ពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។ទី៤៖ ចូលរួមសិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយ ដែលអាចសម្រួលគ្រប់នីតិវិធី និងបែបបទ គយ, ពន្ធដារ, បរិស្ថាន, ពាណិជ្ជកម្ម, សេវាកម្ម, ឡូជិស្ទិក, និងកិច្ចការ ទាំងឡាយ ដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មក្នុងតំបន់នេះ។ លើសពីនេះ ត្រូវបន្តជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូច និង មធ្យម (SMEs Cluster) ដែលដោះស្រាយ បញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមករវាងសហគ្រាសធុនតូច និងមធ្យម (SMEs) និង វិនិយោគផ្ទាល់ពីបរទេស (FDI)។ ដោយឡែក រាជរដ្ឋាភិបាលនឹងពិនិត្យ លទ្ធភាពបន្ថែមទៀតលើកញ្ចប់ថវិកាដែលមានស្រាប់ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចី ទំហំធំ និងរយៈពេលយូរជាងមុន។

 

ទី៥៖ ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការផ្ទេរបច្ចេកវិទ្យា, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម, សេចក្តីព្រាងអនុ ក្រឹត្យស្តីពីការបង្កើតសហភាពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, និងសេចក្តីព្រាង អនុក្រឹត្យស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍ។

 

ទី៦៖ ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារ នៅក្នុងគំនិតផ្តួចផ្តើមស្តីពីការបង្កើត«មជ្ឈមណ្ឌលគាំទ្រធុរកិច្ច និងSMEs ក្នុងការចាប់យកឌីជីថល» ដើម្បីចូលរួមបណ្តុះផ្នត់គំនិតសហគ្រិនភាព, និងលើកកម្ពស់ការប្រើប្រាស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្ម សំដៅបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច និងបង្កើនលទ្ធភាពពង្រីកទីផ្សារ, ទាំងក្នុងតំបន់ និង សកល។ ក្នុងទិសដៅនេះ ត្រូវបន្តដឹកនាំ និងពង្រីកអាណត្តិរបស់សហគ្រិនខ្មែរឱ្យក្លាយជាកាតាលីករនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាស្ពានគាំទ្រការបង្កើត និងការអភិវឌ្ឍវិស័យថ្មីៗទៀត។

 

ទី៧៖ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្ស ដីស្រែ អំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា, និង ជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល។

 

ទី៨៖ ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺ គុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជូនប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជន និងជនបទ ដោយពង្រឹងការលើកទឹកចិត្តដល់ការវិនិយោគផលិតទឹកស្អាតខ្នាតធំ ឬមធ្យម ដើម្បីជួយទ្រទ្រង់តំបន់ដែលប្រឈមនឹងកង្វះប្រភពទឹក ឬខ្វះធនធានហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រសួងត្រូវបន្តអនុវត្ត គោលនយោបាយថ្លៃទឹកស្អាតឱ្យបានម៉ឺងម៉ាត់ តែទន់ភ្លន់ ជាមួយនឹងការគិតគូរដល់ភាពសុខដុមនីយកម្មរវាងអ្នកផលិត និង អ្នកប្រើប្រាស់ ហើយត្រូវផ្ដល់អាទិភាពដល់ប្រជាជនក្រីក្រ និងមានជីវភាពខ្សត់ខ្សោយ រួមទាំងបងប្អូនកម្មករ និងសិស្ស-និស្សិត ដែលស្នាក់នៅតាម បន្ទប់ជួល ក្នុងការទទួលបានថ្លៃទឹកស្អាតមួយសមរម្យ។ លើសពីនេះ, ត្រូវជំរុញការរៀបចំបង្កើត និយ័តករទឹកស្អាត ដើម្បីពង្រឹងនិយតកម្ម និង អាជ្ញាបណ្ណ, និងពន្លឿនការរៀបចំអនុក្រឹត្យស្ដីពី ការរៀបចំ និង ការប្រព្រឹត្តទៅរបស់មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដើម្បីផ្ដល់លទ្ធភាពបន្ថែមទៀតដល់ការជួយអន្តរាគមន៍ដល់ការផ្គត់ផ្គង់ទឹកស្អាត នៅកន្លែងដែលជួបការលំបាកខ្លាំង ឬ ជួយសម្រួល និងគាំទ្រដល់ប្រជាជនដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១-ក្រ២។

 

ទី៩៖ បន្តជំរុញការអភិវឌ្ឍ និងការអនុម័តស្តង់ដាថ្មីៗបន្ថែមទៀត លើមុខទំនិញយុទ្ធសាស្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ ទន្ទឹមនេះ ត្រូវពង្រឹងប្រព័ន្ធចេញវិញ្ញាបនបត្រ និងអធិការកិច្ច ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីការពារពីការបង្កគ្រោះមហន្តរាយដល់សុវត្ថិភាព, សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ, ទ្រព្យសម្បត្តិ, សន្តិសុខសង្គម និងបរិស្ថាន។

 

ទី១០៖ ត្រូវសិក្សារៀបចំក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្សផ្នែកបច្ចេកវិទ្យា សម្រាប់រយៈពេលមធ្យម និង វែង ដោយពិនិត្យបន្ថែមលើការ ជំរុញការបង្កើតប្រព័ន្ធអេកូវិទ្យារវាងយុវជននវានុវត្តន៍-នវធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និង សហគ្រាសធុនតូច និង មធ្យម សំដៅពង្រឹងផលិតភាព, ពង្រីកទីផ្សារ, បង្កើនប្រសិទ្ធភាព, និងពង្រឹងសមត្ថភាពធនធានមនុស្ស, ព្រមទាំងលើកកម្ពស់ការចងក្រង និងការទាក់ទាញប្រមូលមូលធន មនុស្សផ្នែកបច្ចេកវិទ្យា, ទាំងក្នុងស្រុក និងក្រៅស្រុក។ ទន្ទឹមនេះ, ត្រូវជំរុញការរៀបចំគោលនយោបាយ សម្រាប់បង្កើតបរិស្ថានអំណោយផល និង ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា, ព្រមទាំងបន្តតម្រង់ទិសចំពោះការអនុវត្ត ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ និង របៀបវារៈស្រាវជ្រាវជាតិ, ហើយបន្តជំរុញការរៀបចំសួនវិទ្យាសាស្ត បច្ចេកវិទ្យា និង នវានុវត្តន៍ (STI Park), សារមន្ទីរវិទ្យាសាស្ត្រ (Science Museum), ក៏ដូចជា ការរៀបចំ និងការប្រែក្លាយកម្ពុជា ទៅមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន (ASEANTechnology Transfer Hub)។

 

ទី១១៖ បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋាភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និងមន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈ ជូនធុរជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងខិតជិតប្រជាជន ស្របតាមអភិក្រម«ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព» ។

 

ទី១២៖ ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់សេវាសាធារណៈនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិជាធរមាន ពិសេសយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

ទី១៣៖ ពន្លឿនការរៀបចំផែនការសកម្មភាពលម្អិត និងសូចនាករគន្លឹះ នៃការអនុវត្តយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានសកម្មបំផុតជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ ជាពិសេសសូមក្រសួងស្ថាប័នពាក់ព័ន្ធផ្តល់នូវធាតុចូលរបស់ខ្លួនដល់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យបានទាន់ពេល និងសូមត្រៀមអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យប្រសិទ្ធខ្ពស់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង