ឯកឧត្ដម ហ៊ុន ម៉ានី និងទេសរដ្ឋមន្រ្តីថ្មី២រូបទៀត ចូលស្បថកាន់តំណែង
ភ្នំពេញ៖ នារសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងទេសរដ្ឋមន្រ្តីថ្មីទទួលបន្ទុកបេសកកម្មពិសេស២រូបទៀត គឺឯកឧត្ដម ស្រ៊ី ថាមរុង្គ និងឯកឧត្ដម ប៉ែន វិបុល បានចូលស្បថនៅព្រះបរមរាជវាំង ក្រោយទទួលបានការគាំទ្រពីរដ្ឋសភា។
ឯកឧត្ដម ហ៊ុន ម៉ានី, ឯកឧត្ដម ស្រ៊ី ថាមរុង្គ និង ឯកឧត្ដម ប៉ែន វិបុល ត្រូវបានរដ្ឋសភាបោះឆ្នោត គាំទ្រក្រោមសំឡេង ១២០/១២០សំឡេង នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្រ្តី៕