រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំមេគង្គសាលាខេត្ត។
របៀបវារៈកិច្ចប្រជុំរួមមាន៖
១)-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត។
២)-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ និងលើក ទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៣)-បញ្ហាផ្សេងៗ ៕