**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងផែនការ សហការណ៍ជាមួយ UNFPA រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ក្រសួងផែនការ សហការណ៍ជាមួយ UNFPA បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (គ.អ.ស.អ.ប.អ) ដែលបានធ្វើទ្បើងនៅ សណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តី ក្រសួងផែនការ សមាជិកគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ សមាជិកគណៈកម្មការអន្តរក្រសួង និងតំណាងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត។

ថ្លែងសន្ទរកថាបើករបស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៤ នៅទីក្រុងគែរ ប្រទេសអេហ្សីប អង្គការសហប្រជាជាតិបានប្រារព្ធធ្វើសន្និសីទអន្តរជាតិដ៏ធំមួយ ដែលហៅថា សន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ដែលសន្និសីទនោះ បានដាក់ចេញនូវកម្មវិធីសកម្មភាពសាកលមួយ សម្រាប់យុទ្ធសាស្ត្រថ្មីនៃការ អភិវឌ្ឍប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ទៅលើបញ្ហាទំនាក់ទំនងអន្តរកម្មរវាងកត្តាប្រជាជន និងការអភិវឌ្ឍ ការគិតគូរអំពីការបំពេញបាននូវតម្រូវការរបស់មនុស្ស ទាំងបុរសទាំងស្រ្តី ជាងការគិតគូរអំពីការកំណត់គោលដៅប្រជាសាស្ត្រ ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងសកលលោក។

ឯកឧត្តម ប៊ិន ត្រឈៃ បានរម្លឹកកាលពីឆ្នាំ១៩៩៤ ឯកឧត្តម ជា ចាន់តូ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងរបស់កម្ពុជា ទៅចូលរួមក្នុងសន្និសីទនោះ និងបានចុះហត្ថលេខា ទទួលយកមកអនុវត្តនូវកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ ដែលជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ដែលជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសចំនួន ១៧៩ ដែល បានចុះហត្ថលេខាទទួលយកផែនការសកម្មភាពនេះមកអនុវត្ត។ នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ជាលើកទី២ (ហៅកាត់ថា ICPD25) ដែលបានប្រារព្ធធ្វើនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ រាជរដ្ឋាភិបាលអណត្តិទី៧ នេះ មានការយកចិត្តទុកដាក់ខ្ពស់ដល់បញ្ហាប្រជាជន ដោយចាត់ទុកប្រជា ជនជាកត្តាគន្លឹះ ក្នុងការជំរុញកំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែង បញ្ហាប្រជាជន ត្រូវ បានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៖ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

មុំទី១ នៃបញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពភាពធន, ចីរភាព និងបរិយាប័ន គឺ ផ្តោតលើការធ្វើបរម ភាវូបនីយកម្មភាគលាភប្រជាសាស្ត្រ ការពង្រឹងភាពធនប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។ នេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តរាល់ការប្តេជ្ញាចិត្ត និងសេចក្តី សម្រេចនានារបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីគោលបំណង៤ធំៗនៃកិច្ចប្រជុំនេះមានដូចជា៖
១). ការតម្រង់ទិសសម្រាប់សមាជិកថ្មីអំពីតួនាទីភារកិច្ច និងគោល បំណងនៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិង អភិវឌ្ឍន៍
២). របាយការណ៍អំពីសមិទ្ធផលសំខាន់ៗ
៣). បច្ចុប្បន្នភាពសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រ កម្ពុជា និងផែនការសកម្មភាព ២០២៤-២០៣០៖ ដើម្បីតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍
៤). កំណត់អាទិភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៤ និងការងារបន្ត ៕

អត្ថបទដែលជាប់ទាក់ទង