**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូពេទ្យ និងគ្រូបង្រៀន មិនមែនជាទេវតា ប៉ុន្តែជាអ្នកធ្វើកិច្ចការមួយចំនួន របស់ទេវតា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា គ្រូពេទ្យ និងគ្រូបង្រៀន មិនមែនជាទេវតា ប៉ុន្តែជាអ្នកដែលធ្វើកិច្ចការមួយចំនួន របស់ទេវតា ក្នុងន័យនេះសម្តេចបានលើកទឹកចិត្ត ឲ្យលោកគ្រូអ្នកគ្រូទាំងអស់ បន្តប្រឹងប្រែងធ្វើកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង ។

ក្នុងឱកាស អញ្ជើញប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា «ខ្ញុំតែងតែនិយាយថាលោកគ្រូអ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៊ីមានបាន អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែងមានតែលោកគ្រូអ្នកគ្រូ ពេទ្យមិនមែនទេវតា តែធ្វើការងាររបស់ទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ ក្នុងការងារ គឺរកគ្រូបង្រៀន ។ ចឹងលោកគ្រូអ្នកគ្រូទាំងអស់ទូទាំងប្រទេស ខ្ញុំសូមលើកទឹកចិត្តដែលទទួលជ័យលាភី ឬមិនជ័យលាភី សូមលោកគ្រូអ្នកគ្រូបន្តកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង»។

សម្តេចធិបតី ថ្លែងថា គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង