សម្ដេចធិបតី និងលោកជំទាវ ចាត់ក្រុមគ្រូពេទ្យ TYDA ជួយព្យាបាល ដោយធ្វើការវះកាត់ជូនបុរសម្នាក់ មានដុំពកនៅឆ្អឹងចង្កាក្រោមថ្គាម
ភ្នំពេញ៖ អ្នកជំងឺ ពុយ ម៉ាប់ ភេទប្រុស ២៥ឆ្នាំ មានដុំពកនៅឆ្អឹងចង្កាក្រោមថ្គាម ជាប្រភេទជំងឺ អាមីឡូប្លាស្តូម ( Ameloblastoma ) ដែលតម្រូវធ្វើការវះកាត់ ។
ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ជួយព្យាបាល ដោយធ្វើការវះកាត់ យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយភាពជោគជ័យ ពីសំណាក់ទន្តបណ្ឌិតឯកទេសផ្នែកវះកាត់មុខមាត់ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ។
បច្ចប្បន្ន គាត់បានធូរស្បើយ និងបានអនុញ្ញាតឱ្យចេញទៅផ្ទះវិញ ជាមួយ
ទឹកចិត្តរីករាយពន់ពេក និងគោរពថ្លែងអំណរគុណចំពោះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕