សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្នុងឱកាសខួបចម្រើនជន្មាយុ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃខួបចម្រើនជន្មាយុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះ ការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ដែលបានលះបង់កម្លាំងកាយ ចិត្តប្រាជ្ញា ស្មារតី ក្នុងការដឹកនាំស្ថាប័ន ក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យមានវឌ្ឍនភាព និងឧត្តមភាពដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាបន្ត បន្ទាប់ក្នុងការបំពេញសមត្ថកិច្ច «ធានាការពារគោរពរដ្ឋធម្មនុញ្ញ» ស្របតាមគុណតម្លៃរបស់ស្ថាប័ន ក្រុមប្រឹក្សាធម្មនុញ្ញគឺ «ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ» នៅព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត សម្តេតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕