**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង ផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សាចាស់ និងលើកទិសដៅឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកជាអនុសាសន៍គន្លឹះចំនួន ៧ចំណុចសំខាន់ៗ ។

អនុសាសន៍គន្លឹះទាំង ៧ចំណុច របស់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានដូចខាងក្រោម៖
១- អភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន ។
២- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។
​៣-ពង្រឹងការអនុវត្តស្ដង់ដាសាលារៀនគំរូឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចបានសាលារៀនគំរូប្រចាំខេត្ត ។

​៤- ពង្រឹងការអនុវត្តខ្សែគណនេយ្យភាពនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌជាមួយមន្ទីរអប់រំ យុវជននិងកីឡា ជាពិសេសជាមួយប្រជាពលរដ្ឋឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលល្អប្រសើរ ។
៥- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់សិស្ស និងយុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម។

៦- បន្តលើកកម្ពស់សុខភាព អនាម័យនៅតាមគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យចំណីអាហារនៅតាមសាលារៀន ។
៧- ជំរុញការលើកទឹកចិត្តដល់បុគ្គលិកអប់រំ ជាពិសេសគ្រូល្អ នាយកល្អ​ និងសាលារៀនស្អាត ព្រមទាំងជួយគាំទ្រសាលារៀន ដើម្បីប្រែក្លាយជាសាលារៀនគំរូចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ឆ្លៀតក្នុងឱកាសនេះឯកឧត្ដម ក៏បានលើកឡើងអំពីវិស័យកីឡា ហើយកោតសរសើរ និងលើកទឹកចិត្តដ៏ស្មោះចំពោះកីឡាករ កីឡាការិនី ខេត្តស្ទឹងត្រែង ទទួលបាន មេដាយមាស ១២ គ្រឿង, ប្រាក់ ០៩គ្រឿង និងសំរឹទ្ធិ ១៤គ្រឿង សរុប ៣៥គ្រឿង ពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ឆ្នាំ២០២៣ ជាប់លំដាប់លេខរៀងទី៣ក្នុងចំណោម ២៥ រាជធានី ខេត្ត ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្ទេរមុខងារផ្នែកការអប់រំកុមារតូច បឋមសិក្សា និងការអប់រំក្រៅ​ប្រព័ន្ធឱ្យទៅរដ្ឋបាលក្រុង ស្រុក អនុលោមតាមអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាលើការងារគ្រប់គ្រងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ។ ទន្ទឹមនេះផងដែរ ក៏បានធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលក្នុងវិស័យ​អប់រំ យុវជន និងកីឡាចំនួន ០៣ឱ្យទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌរួមមាន ៖ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា ។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀនតាមរយៈស្ដង់ដាសាលារៀនគំរូ ដើម្បីពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្ដូរវប្បធម៌សាលារៀន ការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។

ជាថ្មីម្តងទៀតក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍នានា សប្បុរសជន មាតាបិតា អាណាព្យាបាល បន្តជួយគាំទ្រដល់វិស័យអប់រំបន្ថែមទៀតដើម្បីឈានទៅសម្រេចបានតាមផែនការដែលបានគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង