**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អភិបាលខេត្តស្ទឹងត្រែង៖ កម្ពុជា ឈានដល់ដំណាក់កាលអភិវឌ្ឍថ្មីបន្តទៀត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលអភិវឌ្ឍថ្មីបន្តទៀត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

តាមរយៈសុន្ទរកថាថ្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ នារសៀលថ្ងៃទី២២ កុម្ភៈនេះ ឯឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្តមពិតជាមានសេចក្តីសោមនោសរីករាយក្រៃលែងបំផុត ដែលបានចូលរួមអបអរសាទរក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្ស២០២៣-២០២៤ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងឱកាសនេះ ដែលមានខ្លឹមសារដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ។

ឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ​ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលអភិវឌ្ឍថ្មីបន្តទៀតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ បាវចនាចំនួន ៥គឺ ៖ ១.កំណើន ២. ការងារ ៣.សីលធម៌ ៤. ប្រសិទ្ធភាព និង៥. ចីរភាព និងបានកំណត់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រួមមាន ៖១. ការអភិវឌ្ឍធនធានមនុស្ស, ២. ការធ្វើពិពីធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង, ៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤. ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, ៥. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។

ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ថា តាមរបាយការណ៍បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តដោយលោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានគូសបញ្ជាក់អំពីលទ្ធផលនៃការអនុវត្តការងារអប់រំ យុវជន និងកីឡាខេត្តរយៈពេល១ឆ្នាំនេះ សរបញ្ជាក់ឱ្យឃើញថា វិស័យអប់រំមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវន្តនានារួមទាំងគុណភាពអប់រំ ជាក់ស្តែងក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះយើងមានសិស្សទទួលបាននិទ្ទេស A ចំនួន ២នាក់ (ស្រី១នាក់) ដែលបានទទួលរង្វាន់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩​ ខែមករា ឆ្នាំ២០២៤ ថ្មីៗកន្លងមកនេះ ។

ឯកឧត្ដមអភិបាលខេត្ត ពិតជាមានក្តីសោមនោសរីករាយក្រែងលែងបំផុតដែលបានឃើញលទ្ធផលសិក្សារបស់សិស្សមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ដោយសារការខិតខំរៀនសូត្ររបស់សិស្សដែរ ។ មិនតែប៉ុណ្ណោះក្នុងនាមជាអភិបាលខេត្ត សូមលើកទឹកចិត្តដល់សិស្សានុសិស្សដ៏ទៃទៀត បន្តខិតខំរៀនសូត្រធ្វើយ៉ាងណាឱ្យទទួលបាននិទ្ទេស A និងនិទ្ទេសB មានចំនួនកើនឡើងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងកំណែទម្រង់ថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្តេជ្ញា និងបានសមាហរណកម្មដូចជា ៖ «ការអប់រំ ដើម្បីអភិវឌ្ឍដោយចីរភាព» ទៅក្នុង «ផែនទីចង្អុលផ្លូវការអប់រំនៅកម្ពុជាឆ្នាំ២០៣០» និង «ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៣-២០២៨» ព្រមទាំង «ការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣-២០២៨» ផងដែរ។ ជាពិសេសឆ្លើយតបទៅនឹង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង