លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ផ្ញើសារគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏បវរសួស្ដីជ័យមង្គលនៃអាយុវឌ្ឍនាការប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវ ការគោរពស្ញប់ស្ញែងដ៏ស្មោះ ជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា ដែលជានិច្ចកាល សម្តេច តែងតែបាន ខិតខំប្រឹងប្រែងលះបង់យកអស់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងពេលវេលាដ៏មានតម្លៃ ចូលរួម ចំណែកដ៏ធំធេងក្នុងការបម្រើការងារមនុស្សធម៌នៅកម្ពុជា ដើម្បីដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី និងកុមារ។ ទន្ទឹមនេះ, សម្តេច ជាឧត្តមភរិយាប្រកបដោយគុណធម៌ និងចរិយាធម៌ដ៏ប្រពៃថ្លៃថ្លា ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងការចូលរួមបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្ដមដើម្បី “ជាតិ សាសនា ព្រះមហាក្សត្រ” សំដៅធ្វើឱ្យប្រជាជនកម្ពុជារស់នៅប្រកបដោយ សុខសុភមង្គល, ភាពសម្បូរសប្បាយ រុងរឿង និងការអភិវឌ្ឍ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រទានពរជ័យ បវរសួស្ដីជ័យមង្គល និង វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំង បុត្រធីតា ចៅប្រុសចៅស្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូមសម្តេចធម្មវិសុទ្ធវង្សា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕