**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

កម្ពុជា-អូស្ដ្រាលី ឯកភាពគ្នាបន្ដប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងអូស្ដ្រាលី ហើយតែងតែចាត់ទុកអូស្ដ្រាលីជាដៃគូដ៏ល្អមួយ ដែលជួយកម្ពុជាលើច្រើនវិស័យជាយូរឆ្នាំមកហើយ ក្នុងនោះមានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ជាពិសេសលើវិស័យសន្ដិសុខសាធារណៈ។

ជាក់ស្ដែងក្នុងពេលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នៅជាអគ្គស្នងការនគរបាលជាតិ បានសហការយ៉ាងល្អជាមួយនគរបាលសហព័ន្ធអូស្ដ្រាលី AFP ហើយបានជួយនគរបាលកម្ពុជាជាច្រើន ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រនគរបាល, គម្រោងនគរបាល និងសហគមន៍ និងបង្កើតអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងវគ្គបណ្ដុះបណ្ដាលជាច្រើនទៀត ក្នុងនោះមានទាំងបន្សាបសារធាតុញៀន មុនធ្វើការដុតបំផ្លាញជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំយ៉ាងល្អនាពេលកន្លងមក ជាពិសេសជូនចំពោះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងការងារសន្ដិសុខជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការមួយចំនួនទៀតទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបង្ហាញជំហរបន្ដជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យទាំងអស់ ទាំងសម្ភារៈ ស្មារតី និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការទទួលស្គាល់ថា បញ្ហាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏ដូចជាអំពើភេរវកម្មជាដើមនោះ តម្រូវឲ្យមានការសហការជាមួយគ្នា ទប់ស្កាត់រាល់ឧបាយកលរបស់ឧក្រិដ្ឋជន។ ភាគីទាំងពីរយល់ឃើញថា មានតែកិច្ចសហការល្អជាមួយគ្នាប៉ុណ្ណោះ ដែលអាចជួយទប់ស្កាត់បទល្មើសឆ្លងដែននេះ បានទាន់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា អូស្ដ្រាលី មិនត្រឹមតែជាដៃគូដ៏ល្អរបស់កម្ពុជាប៉ុណ្ណោះទេ ពោលអូស្ដ្រាលីជាដៃគូដ៏ល្អរបស់សហគមន៍អាស៊ាន ដោយបានជួយលើគ្រប់វិស័យ សំដៅពង្រឹងប្រសិទ្ធភាព ផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយតំបន់អាស៊ាន។ ជាក់ស្ដែង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្ដ្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង