**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង បង្ហាញលទ្ធផលការងារ ១៨ចំណុច ដែលសម្រេចបានក្នុងការអនុវត្តសកម្មភាពការងាររបស់បក្ស ក្នុងដំណាក់កាល នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបង្ហាញរបាយការណ៍សង្ខេបចំនួន ១៨ចំណុច ស្តីពីលទ្ធផលការងារ សម្រេចបានក្នុងការអនុវត្តសកម្មភាពការងាររបស់គណបក្ស នៅក្នុងដំណាក់កាល នៃផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ និងត្រៀមលក្ខណៈសម្បត្តិដើម្បីអនុវត្តទិសដៅការងារជាអាទិភាព សម្រាប់ដំណាក់កាលទី៣ នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ កុម្ភៈនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ថា លទ្ធផលការងារ ១៨ចំណុច ដែលសម្រេចបានក្នុងការអនុវត្តសកម្មភាពការងាររបស់បក្ស ក្នុងដំណាក់កាល នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានដូចខាងក្រោម៖

១-ចាប់ផ្តើមពីដំណាក់កាលដំបូង បន្ទាប់ពីការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលជោគជ័យយ៉ាងធំធេងជូនគណបក្ស ថ្នាក់ដឹកនាំក្រុម ការងារ និងគណបក្សខេត្ត បានរៀបចំពិនិត្យធ្វើបច្ចុប្បន្នភាពគណៈបញ្ជាការយុទ្ធនាការបោះ ឆ្នោតខេត្ត និងក្រុង ស្រុក ដើម្បីឈានទៅចាត់តាំងអនុវត្តផែនការរួមសម្រាប់ការងារបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ។

២-គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត បានរៀបចំដាក់ចេញនៅផែនការណែនាំ និងផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ កាលទី៥ ដើម្បីចាត់តាំងអនុវត្តតាមដំណាក់កាលនីមួយៗ។

៣-បានរៀបចំសំណើសមាសភាពបេក្ខជនពេញសិទ្ធិនិងបម្រុង ជូនទៅគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ដើម្បីពិនិត្យសម្រេច និងស្នើសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

៤-បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តម ប្រធានគណបក្សខេត្ត ដើម្បីពិនិត្យសភាពការណ៍ និងលទ្ធផលនៃការចាត់តាំងអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជាប់ជាប្រចាំ។

៥-ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងថ្នាក់ដឹកនាំគណបក្សខេត្ត ដោយមានការសម្របសម្រួលពីគណៈកម្មាធិការគណបក្សក្រុង ស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ បានចុះជួបពិក្សាការងារជាមួយអង្គបោះឆ្នោតនៅថ្នាក់ក្រុង ស្រុក និងនៅតាមឃុំ សង្កាត់ ជាបន្តបន្ទាប់ក្នុងដំណាក់កាលមុនយុទ្ធនាការឃោសនាបោះឆ្នោត ធានា ការក្តាប់ជាប់សភាពការណ៍ ការពង្រឹងការងារសតិអារម្មណ៍ នយោបាយជាមួយនឹងមន្ត្រីគណ បក្សនៅថ្នាក់មូលដ្ឋាន ពិសេសគឺអង្គបោះឆ្នោត។

៦-បានរៀបចំការផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សជូនដល់មន្ត្រីគណបក្សនៅថ្នាក់ខេត្ត នៅថ្នាក់ក្រុង ស្រុក និងនៅ ថ្នាក់ឃុំ សង្កាត់។

៧-គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងក្រុមការងារ គណប្សចុះមូលដ្ឋានគ្រប់ថ្នាក់ បានរៀបចំចាត់តាំងមីទ្ទិងខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧មករា នៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងរៀបចំពិធីជួបជុំមន្ត្រី និងសមាជិកគណបក្សនៅថ្នាក់ឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយខ្លឹមសារនយោបាយ និងសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ប្រធាន គណបក្ស។

៨-បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានរៀបចំឡើងនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណស្នាក់ការ គណបក្សខេត្ត ដោយបានការអញ្ជើញចូលរួមអធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត និងមានការចូល ពីសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងអង្គបោះឆ្នោតរបស់គណបក្សប្រជា ជនកម្ពុជា សរុប ៤៥០នាក់។៩-ការអនុវត្តផែនការយុទ្ធនាការឃោសនាបោះឆ្នោត ដែលថ្នាក់ដឹកនាំ ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីគណបក្ស បានចេញធ្វើសកម្មភាពព្រមៗ គ្នាដើម្បីឃោសនារកសំឡេងឆ្នោតជូនគណបក្ស និងអនុវត្តដោយមានភាពម្ចាស់ការរស់រវើក ទាំងរូបភាព និងខ្លឹមសារ ក្នុងនោះគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការអនុវត្តសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស ដោយបានរៀបចំការជួបជុំ មន្ត្រីគណបក្ស និងអង្គបោះឆ្នោតរបស់គណបក្ស ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ការបង្រៀនគូសសន្លឹកឆ្នោតគំរូ ដែលគណបក្សយើងឈរនៅលំដាប់លេខរៀងទី១ ក្នុង ចំណោម ៤គណបក្សដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ការពិនិត្យឯកសារសម្រាប់បម្រើ ដល់ការបោះឆ្នោត ការចាក់ផ្សាយសារនយោបាយអចល័ត ការចុះសំណេះសំណាលជាមួយអង្គ បោះឆ្នោតនៅតាមស្នាក់ការគណបក្សឃុំ សង្កាត់ ការផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នយោបាយ របស់ សម្តេចតេជោ ប្រធានគណបក្ស បិទផ្សាយផូស្វ័រតាមទីតាំងទីប្រជុំជន និងនៅស្នាក់ការ គណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សរុបរយៈ ១៣ថ្ងៃនេះ មានការជួបជុំជាមួយមន្ត្រីគណបក្ស និងអង្គបោះឆ្នោត ចំនួន ១២លើក មានអ្នកចូលរួមសរុបចំនួន ៨៥៣នាក់ ក្នុងនោះ អង្គបោះឆ្នោតមានចំនួន ១៥៥នាក់។ ទន្ទឹមនោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ ទាំង៣៤ ក៏បានចុះជួបសំណេះសំណាលការងារជាមួយអង្គបោះឆ្នោតបានគ្រប់ឃុំ សង្កាត់។ ការផ្សព្វផ្សាយខ្លឹមសារកម្មវិធីនយោបាយគណបក្ស ជាប់ជាប្រចាំនៅស្នាក់ការគណបក្សខេត្ត និងគណបក្សក្រុង ស្រុក។

១០-ក្រៅពីនោះក៏បានរៀបចំសម្របសម្រួលកម្មវិធីជូនក្រុមបេក្ខជនឈរឈ្មោះបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សយើង ប្រចាំភូមិភាគទី៨ នៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់មួយចំនួន ដើម្បីជួបសំណេះសំណាល ពង្រឹងការងារសតិអារម្មណ៍ និង នយោបាយ ការថែទាំសុខសភាព និងការត្រៀមលក្ខណៈទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជានៅថ្ងៃទី២៥ កុម្ភៈ ២០២៤ នៅការិយាល័យបោះឆ្នោតដែលបានរៀបចំដោយគណៈកម្ម ការរៀបចំការបោះឆ្នោតខេត្ត នៅក្នុងទីរួមខេត្ត។

១១-ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏មានគណបក្សនយោបាយ ចំនួន ៣ទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយបានចាក់ ផ្សាយខ្លឹមសារនយោបាយរបស់គណបក្ស និងការជួបជុំសមាជិកសមាជិការបស់ខ្លួន ០១លើក មានអ្នកចូលរួមចំនួន ២០នាក់ គណបក្សឆន្ទៈខ្មែរ ធ្វើសកម្មភាពជួបជុំសមាជិក ០៤លើក មាន អ្នកចូលរួម ៧៩នាក់ គណបក្សកម្លាំងជាតិ ធ្វើសកម្មភាពជួបជុំសមាជិក ០១លើក។

១២-ក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ ក្ដាប់ជាប់សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ ព្រមទាំងបរិយាកាស នយោបាយនៅក្នុងដំណើរការឃោសនានេះ។

១៣-គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត បានរៀបចំឱ្យបានការផ្សព្វផ្សាយទូលំ ទូលាយចំពោះស្មារតីខ្លឹមសារសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃជុំវិញទង្វើខុសច្បាប់របស់គណបក្ស នយោបាយមួយចំនួនដែលបានធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែល ជាអ្នកបោះឆ្នោតធ្វើការបោះឆ្នោតជូនគណបក្សខ្លួន និងបង្ហាញនូវការគម្រាមកំហែងដល់អ្នក ដែលមានសិទ្ធិបោះឆ្នោត ដែលសកម្មភាពខុសច្បាប់ បទបញ្ជា និងនីតិវិធី។ គ្រប់គណបក្សក្រុង ស្រុកទាំង៦ បានរៀបចំផ្សព្វផ្សាយនូវខ្លឹមសារខាងលើនេះ តាមរូបភាពដោយឡែក និងរួម បញ្ចូលគ្នាជាមួយនឹងកម្មវិធីឃោសនាបោះឆ្នោត ឬកម្មវិធីនៃកិច្ចប្រជុំ ដែលរៀបចំឡើងនៅថ្នាក់ ក្រុង ស្រុកនីមួយៗ។

១៤-បានរៀបចំចាត់តាំង និងចុះឈ្មោះភ្នាក់ងារគណបក្សសម្រាប់សង្កេតមើលដំណើរ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ចំនួន ០២រូប និងបានទទួលស្គាល់ពី គ.ជ.ប រួចរាល់។

១៥-បានរៀបចំចាត់តាំងឱ្យមានក្រុមការងារបូកសរុបលទ្ធផលនៃការបោះឆ្នោតរបស់ គណបក្សខេត្ត សម្រាប់កិច្ចដំណើរការនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ថ្ងៃទី២៥ កុម្ភៈ។

១៦-ក្រុមគ្រូឧទ្ទេស គ្រូជំនួយរបស់គណបក្សខេត្ត បានរៀបចំកិច្ចប្រជុំដើម្បីបំពាក់បំប៉ន ការងារបច្ចេកទេស និងវិធីសាស្ត្រសំខាន់ៗសម្រាប់ត្រៀមចូលរួមអនុវត្តតួនាទី ភារកិច្ច និងការ ទទួលខុសត្រូវរបស់ភ្នាក់ងារគណបក្ស និងការងារបូកសរុបលទ្ធផលបោះឆ្នោតបានទាន់ពេល វេលា និងមានប្រសិទ្ធភាព។

១៧-បានធ្វើការត្រួតពិនិត្យពីចម្ងាយនូវឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតដែល មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅមានសុពលភាពសម្រាប់អង្គបោះឆ្នោតរបស់គណបក្ស យើង ក្នុងនោះបានរៀបចំចេញជូនដល់អង្គបោះឆ្នោតរបស់យើងចំនួន ០២រូប នូវប័ណ្ណសម្គាល់ សមាជិកក្រុមប្រឹក្សាឃុំ ជំនួសអត្តសញ្ញាណប័ណ្ណសាមីខ្លួនដែលបានបាត់ និងខុសទិន្នន័យ។១៨-ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ បានត្រៀមរៀបចំរួចជាស្រេចលើ ការងារដឹកជញ្ជូន ស្នាក់នៅ និងអាហាររបស់អង្គបោះឆ្នោត ដែលធ្វើដំណើរមកពីឃុំទាំង៣០ ក្នុងស្រុកទាំង៥ ក្នុងនោះសម្រាប់ស្រុកសេសាន ២៩នាក់ ស្នាក់នៅផ្ទះសំណាក់ពៅម៉ូនិច ស្រុក សៀមបូក ៣១នាក់ ស្នាក់នៅផ្ទះសំណាក់ស្ទឹងត្រែង ស្រុកសៀមប៉ាង ២២នាក់ ស្នាក់នៅ សណ្ឋាគាររស្មីពេជ្រ ស្រុកថាឡាបរីវ៉ាត់ ៣៥នាក់ ស្នាក់នៅសណ្ឋាគារអង្គរមាស និងសម្រាប់ ស្រុកបុរីអូរស្វាយសែនជ័យ ១៣នាក់ ស្នាក់នៅផ្ទះសំណាក់ឡាក់គីស្តារ ៕

អត្ថបទដែលជាប់ទាក់ទង