**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ គណបក្សខេត្ត បានវាយតម្លៃសភាពការណ៍ និងបរិយាកាសនយោបាយ មានភាពល្អប្រសើរ ពុំមានបញ្ហាណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា គណបក្សខេត្ត បានធ្វើការវាយតម្លៃអំពីសភាពការណ៍ និងបរិយាកាសនយោបាយមាន ភាពល្អប្រសើរ ពុំមានបញ្ហាណាមួយដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការបោះឆ្នោតឡើយ ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ និងត្រៀមលក្ខណៈសម្បត្តិដើម្បីអនុវត្តទិសដៅការងារជាអាទិភាព សម្រាប់ដំណាក់កាលទី៣នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី២៣ កុម្ភៈនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្ដមពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ និងត្រៀមលក្ខណៈសម្បត្តិដើម្បីអនុវត្តទិសដៅការងារជាអាទិភាព សម្រាប់ដំណាក់កាលទី៣នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមប្រធានគណៈកម្មាធិការ គណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលដឹកនាំ ព្រមទាំងបន្តជំរុញការចាត់តាំងអនុវត្តនូវសកម្មភាពការងារ នៃផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ស្របតាមស្មារតីនៃគោលការណ៍ដឹកនាំរបស់ គណបក្ស ដែលសម្រេចបានលទ្ធផលជាផ្លែផ្កាគួរកត់សម្គាល់ ជាពិសេសគឺការពង្រឹងការងារ ដឹកនាំគណបក្ស ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ជាពិសេសការខិតខំថែរក្សា កម្លាំងអង្គបោះឆ្នោតផ្ទៃក្នុង និងកសាងកម្លាំងអង្គបោះឆ្នោតពីបក្សដទៃ ព្រមទាំងការកៀរគរ ចលនាកម្លាំងមន្ត្រី និងសមាជិកគណបក្សនៅថ្នាក់មូលដ្ឋាន ធ្វើសកម្មភាពយុទ្ធនាការឃោសនា រកសំឡេងឆ្នោតជូនគណបក្ស។

ឯកឧត្តម ស្វាយ សំអ៊ាង បញ្ជាក់ថា «គណបក្សខេត្ត បានធ្វើការវាយតម្លៃអំពីសភាពការណ៍ និងបរិយាកាសនយោបាយមាន ភាពល្អប្រសើរ ពុំមានបញ្ហាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។ ជាមួយគ្នានេះ គណបក្សក៏សូមកោតសរសើរដល់មន្ត្រីគណបក្ស និងកម្លាំងស្នូលរបស់គណ បក្សនៅគ្រប់ថ្នាក់គ្រប់ផ្នែក បានខិតខំយកអស់ស្មារតី ការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ សម្របសម្រួលជុំវិញការងារយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសកម្ម និងការធានាដល់ការ គ្រប់គ្រងអ្នកបោះឆ្នោត ការកសាងកម្លាំងបោះឆ្នោតជូនគណបក្ស និងការងារសតិអារម្មណ៍លើ បណ្តាញសង្គមនានា Facebook, TikTok, YouTube ជាដើម ព្រមទាំងបន្តក្តាប់ជាប់សភាព ការណ៍នេះចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោត និងការរៀបចំឱ្យមានប្រព័ន្ធទំនាក់ ទំនងពីភ្នាក់ងារគណបក្ស មកក្រុមការងារបូកសរុបរបស់គណបក្សខេត្ត និងថ្នាក់ដឹកនាំគណ បក្សខេត្ត ចាប់ពីមុនពេលដំណើរការ ក្នុងពេល ក្រោយពេលដំណើរការបោះឆ្នោត និងការងារ រាប់សន្លឹកឆ្នោត តាមគោលការណ៍ ច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត» ។

ឯកឧត្តមបន្ថែមថា សម្រាប់ថ្ងៃនេះ គឺជាថ្ងៃដែលថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើង ជួបជុំគ្នាដើម្បីបូកសរុប ការងារយុទ្ធការឃោសនា និងការត្រៀមរួចរាល់សម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៥ កុម្ភៈ ២០២៤។

ឯកឧត្តម ស្វាយ សំអ៊ាង លើកឡើងថា បណ្តាភារកិច្ចជាអាទិភាពសំខាន់ៗដែលថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងត្រូវអនុវត្ត និងត្រៀមលក្ខណៈឱ្យបានរឹងមាំ ម្ចាស់ការ និងទទួលបានជ័យជម្នះធំធេងជូនគណបក្សប្រជា ជនកម្ពុជា ដែលភារកិច្ចទាំងនោះនឹងផ្តល់ការណែនាំ ចង្អុលទិសអនុវត្តដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តមប្រធានគណ បក្សខេត្ត ក្នុងពេលបន្តបន្ទាប់ទៅតាមរបៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង