ឯកឧត្ដមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
ក្នុងពិធីបិទនោះដែរ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្ដម ផៃ ប៊ុនឈឿន អនុប្រធានទី១ក្រុមការងារគណបក្ស ឯកឧត្ដម ញ៉ែម សាម៉ន អនុប្រធានក្រុមការងារគណបក្ស ឯកឧត្ដម ឈាង ឡាក់ អនុប្រធានប្រចាំការគណបក្សខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្ត ៕