**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសមពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគតាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វាវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង