ឯកឧត្ដម ប្រាក់ សុខុន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល, ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខណ្ឌជ្រោយចង្វា។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃ្លាំង ហួត អនុប្រធានទី១, លោក លីម សុភា ប្រធានគណបក្សខណ្ឌ លោក លោកស្រី ជាអនុប្រធានក្រុមការងារ គណៈកម្មាធិការគណបក្សខណ្ឌ និងមន្ត្រីគណបក្សខណ្ឌ-សង្កាត់ សរុបចំនួន៧០០នាក់។
សម្រាប់យុទ្ធនាការនេះ គឺប្រើប្រាស់មធ្យោបាយរថយន្ត ១២គ្រឿង និងម៉ូតូ ៣១០គ្រឿង ដោយហែរចេញពីរង្វង់មូលនាងមច្ឆា, ផ្លូវជាតិលេខ៦ បញ្ចប់នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕