**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

វិស័យឯកជនកម្ពុជា នឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅទាក់ទាញដៃគូវិនិយោគិន ពីអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា

ភ្នំពេញ៖ វិស័យឯកជនកម្ពុជានឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃ ។

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានចូលរួមជាអធិបតីក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលសហការរៀបចំឡើងដោយសមាគមវិនិយោគិន, នវានុវត្តន៍, និងអភិវឌ្ឍន៍ (IDI)។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់ធាតុចូល និងអនុសាសន៍ពាក់ព័ន្ធនឹងដំណើរបេសកកម្មខាងលើជូនគណៈប្រតិភូដែលគ្រោងនឹងអញ្ជើញចូលរួមលើទឹកដីនៃទីក្រុង Melbourne ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI, ធុរជន, និងវិនិយោគិនក្នុងស្រុកទាំងអស់ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំបេសកកម្មធុរកិច្ចខាងលើស្របពេលជាមួយការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។

ឯកឧត្តមបានបង្ហាញនូវក្តីជឿជាក់ថាគណៈប្រតិភូដែលចូលរួមក្នុងបេសកកម្មនេះនឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសលើវិស័យកសិ-ចំណីអាហារ។

គួរបញ្ជាក់ជូនផងដែរថា កម្មវិធីតម្រង់ទិសកាលពីព្រឹកមិញនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, សមាគម IDI, និងវិស័យឯកជនសរុបប្រមាណ ៣០រូប ៕

អត្ថបទដែលជាប់ទាក់ទង