**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឯកឧត្ដមបណ្ឌិត​ អូស្មាន​ ហាស្សាន់ ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ​នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត​ អូស្មាន​ ហាស្សាន់​ សមាជិកគណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានដឹកនាំបិទពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិតបានថ្លែងថា រយៈពេល១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅយ៉ាងរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដមបន្ដថា «យើងមានជំនឿយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជា នឹងទទួលជោគជ័យត្រចះត្រចង់ ដោយមូលហេតុមួយ ចំនួនដូចជា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន និងឧត្តមគតិរបស់គណបក្ស គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ»។

ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្ថែមថា គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនូវកម្មវិធីនយោបាយមួយដែលត្រឹមត្រូវ និងស្របតាមសភាពការណ៍ជាក់ស្តែង របស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។ លើសពីនេះគណបក្សអនុវត្តគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងគត់មត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល បាននិងកំពុងរស់នៅក្នុងសុខសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗ ជាអាទិ៍ ជ្រោងទង់មហាសាមគ្គីជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថែរក្សាសន្តិភាព និងកេរ្ត៍ដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្ស ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅ ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម រក្សាស្ថិរភាព និងគុណភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ ជាថ្ងៃស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ងាត់៕  

អត្ថបទដែលជាប់ទាក់ទង