ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ៖ ១. ប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ-សង្កាត់, ២. គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក, ៣. គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ-សង្កាត់, ៤. អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា, ៥. ក្រុមការងារយុវជនគណបក្សក្រុង-ស្រុក, ៦. ក្រុមការងារយុវជនគណបក្សឃុំ-សង្កាត់ ។