**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការវាយតម្លៃទំនើបភាវូបនីយកម្មនៃ ប.ស.ស. និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី “ការវាយតម្លៃទំនើបភាវូបនីយកម្មនៃ ប.ស.ស. និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

កិច្ចប្រជុំពិភាក្សាខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងពិគ្រោះយោបល់លើលទ្ធផលនៃការវាយតម្លៃលើគំនិតផ្តួចផ្តើមនៃការធ្វើទំនើបកម្មរបបសន្តិសុខសង្គម និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាល​ ដល់មន្ត្រី និងបុគ្គលិកជំនាញនៃ ប.ស.ស. នាពេលកន្លងមកដើម្បីជួយបង្កើនសមត្ថភាពក្នុងការបំពេញការងារជូនអង្គភាពបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានណែនាំដល់ជំនាញការ នៃអង្គការអន្តរជាតិខាងការងារ ត្រូវរៀបចំរបាយការណ៍វាយតម្លៃស្របតាមការអនុវត្តជាក់ស្តែងរបស់អង្គភាពជំនាញ និងត្រូវផ្តល់របាយការណ៍វាយតម្លៃបឋម មក ប.ស.ស. ដើម្បីពិនិត្យ និងផ្តល់យោបល់ ជាមុនសិន។

សូមបញ្ជក់ថា កិច្ចប្រជុំពិភាក្សាខាងលើនេះ មានការអញ្ជើញចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណ ២០រូប៕

អត្ថបទដែលជាប់ទាក់ទង