**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ត្រឹមដើមឆ្នាំ២០២៤ ក្រសួងសុខាភិបាលរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ ជាង២ពាន់ករណី

ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី១ ខែមករា​ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ២៦០០នាក់ ខណៈឆ្នាំ២០២៣មានត្រឹម៩០០នាក់ ប៉ុន្តែចំនួននេះមិនបង្ហាញថា មានមនុស្សស្លាប់នោះទេ។ យ៉ាងណាតួលេខខាងលើបានហក់ឡើងយ៉ាងខ្ពស់ ពោលគឺកើនឡើង២ដងបើធៀបនឹងឆ្នាំ២០២៣។

លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានឱ្យដឹងបន្ថែមថា ការរកឃើញចំនួននៃអ្នកកើតជំងឺគ្រុនឈាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនមានន័យថា ក្រសួងខ្វះការយកចិត្តទុកដាក់ និងមិនមានវិធានការទប់ស្កាត់នោះទេ ប៉ុន្តែគឺទាក់ទងទៅនឹងកត្តាសមត្ថភាពការប្រមូលទិន្នន័យរបស់ក្រសួងទំនើប បើទោះបីជាអ្នកជំងឺស្ថិតនៅទីកន្លែងណា ក៏ក្រសួងអាចទៅប្រមូលទិន្នន័យពីអ្នកជំងឺបានដែរ។

យ៉ាងណា អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យចំនួនអ្នកកើតជំងឺគ្រុនឈាមនៅកម្ពុជា នៅតែបន្តកើនឡើង គឺដោយសារតែការវិវត្តនៃមនុស្សជាតិមានចំនួនច្រើន ហើយជម្រកនៃការកើនឡើងរបស់មូសខ្លា ក៏កាន់តែច្រើនដែរ។ ដោយសារមនុស្សភាគច្រើនពូកគេមិនបានយកចិត្តទុកដាក់ទៅលើកាក់សំណល់សំរាមដូចជា កែវដាក់ភេសជ្ជៈ កំប៉ុង សំបកកង់រថយន្ត កង់ម៉ូតូ ឱ្យបានត្រឹមត្រូវ បញ្ហាទាំងអស់នោះហើយទើបនាំឱ្យមូសខ្លាមានចំនួនរិតតែច្រើន ហើយអ្នកកើតជំងឺគ្រុនឈាម ក៏កាន់តែច្រើនឡើងៗដែរ។

ទោះជាយ៉ាងណា លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចំណាយពេលយ៉ាងតិចឱ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតផ្ទះរបស់ខ្លួន ជាពិសេសត្រូវចាក់ដីលុបនៅទីតាំងដែលមានទឹកដក់ ឬប្រមូលសំបកកង់រថយន្ត កង់ម៉ូតូ ទៅទុកដាក់នៅទីតាំងដែលមូសមិនអាចរស់នៅបាន។ បន្ថែមលើនេះ បើឪពុកម្តាយដែលសង្ស័យថា កូនមានជំងឺគ្រុនឈាមត្រូវនាំយកទៅមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំហួសពេលរហូតមិនអាចសង្រ្គោះបាន។

លោកបានពន្យល់បន្តថា៖«ជំងឺគ្រុនឈាម អត់មានថ្នាំពិសេសជួយទេ ពេទ្យទេវតាក៏ជួយអត់បានដែរ បើទៅដល់ពេទ្យយឺតយ៉ាវ គឺអាចនឹងប៉ះពាល់ដល់ការគម្រាមកំហែងដល់អាយុជីវិត»៕

អត្ថបទដែលជាប់ទាក់ទង