**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា ច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ។

យោងតាមលិខិតបំភ្លឺ របស់អាជ្ញាធរជាតិអប្សរលេខ ១៣៦/២៤ ដែលទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ទទួលបាននៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្មាំ២០២៤បវានឲ្យឱ្យដឹងថា “កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ ក្នុងភូមិសាស្ត្រ ភូមិចុងកៅស៊ូ (បច្ចុប្បន្នភូមិធ្លកអណ្តូង) និងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដោយបានផ្សព្វផ្សាយថា អាជ្ញាធរជាតិអប្សរាបានទាមទារប្រាក់ចំនួនពីរលានដុល្លារ សហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើនេះ និងថាអាជ្ញាធរជាតិអប្សរាបានឃុប ឃិតគ្នាជាមួយស្ថាប័នសាលាដំបូងខេត្តសៀមរាប យកដីរបស់លោកជំទាវ លី អ៊ុំអេង ប្រគល់ទៅឱ្យសាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងសាលាដំបូងខេត្តសៀមរាបថ្មី”។

លិខិតដដែលបន្តថា ដើម្បីចៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ពិធីករ និងជាអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អន ឡាញ (Khemra FB TV Station Online) ជាពិសេសទៅការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ។

លិខិតដដែលបន្ថែមថា «អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម៖
១- លោកជំទាវ លី អ៊ុំអេង បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទូរទស្សន៍អនឡាញ ផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទម្លាក់កំហុសដោយអសុទ្ធចិត្ត មកលើអាជ្ញាធរ ជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ក្បាលដីខាងលើ ចំនួន ០៣ (បី) លើករួចមកហើយ (រួមទាំង លើកនេះ) ហើយដែលកន្លងមក អាជ្ញាធរជាតិអប្សរា ក៏បានបំភ្លឺជូនសាធារណជនចំនួន ០២ (ពីរ) លើករួចមកហើយផងដែរ តាមរយៈសេចក្តីបំភ្លឺលេខ ៦៦៦/១៩ រប.សបក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីប្រកាសព័ត៌មានលេខ ៥៣០/២១ របសបក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់អាជ្ញាធរជាតិអប្សរា ដូចមានជូនភ្ជាប់មកជាមួយ។

២- ដីធ្លីទាំង ០៩ ក្បាលដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចរួចហើយថា ឱ្យចុះបញ្ជីចេញ បណ្ណកម្មសិទ្ធិ ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៨៣ សជណ.អវ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាល់ពាក្យបណ្ដឹង និងពាក្យសុំនានារបស់លោកជំទាវ លី អ៊ុំអេង ទៅស្ថាប័នផ្សេងៗ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល) សុទ្ធតែត្រូវបានសម្រេចបដិសេធ និងលើកចោល។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ទីតាំងដីមួយ កន្លែងទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងតំបន់បុរីសណ្ឋាគារ ក្នុងភូមិ សាស្ត្រភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនក្រសួងយុត្តិធម៌ សម្រាប់ សាងសង់អគារសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប តាមរយៈសេចក្តីជូនដំណឹងលេខ ២០២ សជណ.អវ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជាប្រយោជន៍សាធារណៈ បំរើឱ្យវិស័យយុត្តិធម៌។

៣- ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានខិតខំគ្រប់គ្រង និងការពារដីធ្លីរបស់រដ្ឋនៅក្នុងតំបន់បុរីសណ្ឋាគារ ស្របតាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរាពុំមានសិទ្ធិអំណាចក្នុងការចាត់ចែង ឬប្រគល់ជាកម្មសិទ្ធិនូវដីធ្លីរបស់រដ្ឋទៅឱ្យ បុគ្គលឯកជនឡើយ ហើយក៏ពុំមានករណីដែលថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរជាតិអប្សរា បានទាមទារ ឬស្នើសុំប្រាក់ចំនួនពីរលានដុល្លារសហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដី ខាងលើ ឬបានឃុបឃិតគ្នាជាមួយអតីតប្រធានសាលាដំបូងខេត្តសៀមរាប ប្រគល់ដីខាងលើ (មួយផ្នែក) យកទៅធ្វើអគារសាលាដំបូងខេត្តសៀមរាប ដូចការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ដែរ»។

លិខិតរបស់ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅក្នុងចំណុចទី៤ ថា ដោយពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មានលក្ខណៈបំភ្លៃការពិត និងញុះញង់ឱ្យមានការរើសអើងមកលើថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា ម្តងហើយម្តងទៀត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរបស់ស្ថាប័ន ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា សម្រេចថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង