**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចូលរួមបុណ្យមាឃបូជា នៅវត្តខត្តិយារាម ហៅវត្តកណ្តាល ក្នុងក្រុងស្ទឹងត្រែង

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជាពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា ហើយប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំរហូតមក។

ជាមួយនឹងថ្ងៃនៃពិធីបុណ្យដ៏ពិសេសនេះ ព្រះវិសុទ្ធិមុនី សុខា សុចាន់ ព្រះធម្មកោសលហ្ល័កខាំ មេគណ ខេត្តស្ទឹងត្រែង មន្រ្តីសង្ឃ១០៨អង្គ ថ្នាក់ដឹកនាំខេត្ត ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ សិស្សានុសិស្ស យាយជី តាជី ពុទ្ធបរិស័ទ ក្នុងព្រះពុទ្ធសាសនា បានធ្វើពិធីដង្ហែពីរង្វង់មូលព្រះភារុណ នៃក្រុងស្ទឹងត្រែង ឆ្ពោះមកវត្តខត្តិយារាម ហៅវត្តកណ្តាល ដើម្បីរម្លឹកដល់គុណព្រះពុទ្ធសាសនាដែលបានជួយឱ្យប្រជាពលរដ្ឋខ្មែរយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្ត ខាងផ្លូវស្មារតី ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។

មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ព្រះវិសុទ្ធិមុនី សុខា សុចាន់ ព្រះធម្មកោសលហ្ល័កខាំ មេគណ ខេត្តស្ទឹងត្រែង មានសង្ឃដីកាថា៖ ក្រោយត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ បាន៩ខែ ព្រះសមណគោត្តម បានប្រកាសបង្កើតពុទ្ធសាសនាជាផ្លូវការ ដោយមានព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ចូលរួមជាសមាជិកអង្គមហាសន្និបាតដោយស្ម័គ្រចិត្ត។ មាឃបូជាធ្វើឡើងដើម្បីរម្លឹកដល់ខួបនៃការបង្កើតពុទ្ធសាសនា។ ព្រះអង្គបានមានសង្ឃដិកាបន្ដថា ក្នុងមហាសន្និបាតនេះ ព្រះពុទ្ធអង្គបានដាក់នូវធម្មនុញ្ញពុទ្ធសាសនាចំនួន ១១ប្រការ ដែលធម្មនុញ្ញនេះ ពុំដែលបានធ្វើវិសោធនកម្មឡើយ រាប់ថាជាធម្មនុញ្ញតែមួយគត់ដែលមានអាយុចំណាស់និងបរិសុទ្ធជាងគេ។

ជាមួយនឹងការរៀបចំពិធីបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនានេះ អ្វីដែលជាមានសារៈសំខាន់ និងជាប្រយោជន៍ដែលទទួលបាននៃថ្ងៃមាឃបូជាគឺពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។ បណ្តុះសទ្ធាជ្រះថ្លា ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ទទួលបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ និងបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរចេរកាលយូរអង្វែង។ សូមរម្លឹកផងដែរថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ឯកឧត្តម ផៃ ប៊ុនឈឿន ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ សិស្សានុសិស្ស យាយជី តាជី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុងព្រះពុទ្ធសាសនា បាននិមន្តព្រះសង្ឃ១០៨អង្គទ្រង់គោចរបិណ្ឌបាត្រជុំវិញព្រះវិហារ ៕

អត្ថបទដែលជាប់ទាក់ទង