**រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់អន្ទាក់ជាដាក់ទណ្ឌកម្មនានា សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump**កំពុងប្រឈមមុខនឹងការផាកពិន័យ ក្រោម បទចោទប្រកាន់ប្រឆាំងនឹងការអនុវត្តផ្ដាច់មុខនៅលើ App Store នៅចក្រភពអង់គ្លេស**តម្លៃអង្ករបាក់៥ ភាគរយរបស់វៀតណាមបានធ្លាក់ចុះមកត្រឹម៤៣៤ ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល៤ ឆ្នាំ**លោក ដូណាល់ ត្រាំថា លោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងលឿនបំផុត បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការនៅសប្ដាហ៍ក្រោយ**ក្រសួងការងារ ស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ**ជប៉ុនជូនដំណឹងស្តីពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ វាយប្រហារភាគនិរតីនៃប្រទេស**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋអ៊ីស្លាមអុីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍**សមាជិក ប.ស.ស. ដែលជាបុគ្គលិក កម្មករ និយោជិត និងអ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសគឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ៧០%**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឆ្នាំ២០២៤ ក្រុមការងារតាមដានទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង បានទទួលដោះស្រាយ និងឆ្លើយតបចំនួន ៣៦០គណនី**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម**ឆៀកចល័ត នៅខេត្តព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៧ កមរា**សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ឯកឧត្ដម ប្រាជ្ញ ចន្ទ ចុះពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោត ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សចំនួន៤ ចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៉ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំង តាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេង ជ្រើសរើសតាមការបោះឆ្នោតអសកល។

សូមជម្រាបជូនថា សម្រាប់មណ្ឌលបោះឆ្នោតព្រឹទ្ធសភា ត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖
-ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
-ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
-ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
-ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
-ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
-ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
-ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ ៕

អត្ថបទដែលជាប់ទាក់ទង