**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកលប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន **អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក មាស សាវ៉ាង ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ព័ត៌មានក្លែងក្លាយបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ បង្កជាជម្លោះ អំពើហិង្សា ការរើសអើង និងការស្អប់ខ្ពើមជាតិសាសន៍**ឯកឧត្តម សួស ប្រាថ្នា ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពច្រាំង និងទន្លេដែលរងហានិភ័យនៃការបាក់ច្រាំង**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ**អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម**កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តពោធិ៍សាត់, គណបក្សប្រជាជន ទទួលបាន ៣១៥សម្លេង

ភ្នំពេញ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តពោធិ៍សាត់ គិតត្រឹមវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឱ្យដឹងថា អង្គបោះឆ្នោតមានចំនួនសរុប៣៤៥នាក់ បានមកចូលរួមបោះមានចំនួន៣៤៤សម្លេង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣១៥។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាអ្វីនោះឡើយ គ.ជ.ប គ្រោងនឹងបិទបញ្ចប់ការបោះឆ្នោត នាវេលាម៉ោង៣រសៀលនេះហើយ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានគណបក្សនយោបាយ ចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប។

ដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងនៅមណ្ឌលបោះឆ្នោតមណ្ឌលធនធាន ការិយាល័យលេខ៧០០៥ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ដែលមានអង្គបោះឆ្នោតមកពីគណបក្សនយោបាយ ចំនួន២ សរុប៣៤៥នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានចំនួន៣១៥នាក់ (តំណាងរាស្ត្រ ០៤នាក់) និងមកពីគណបក្សភ្លើងទាន ចំនួន៣០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង